More

    នគរបាលក្រុងប៉ោយប៉ែត ចេញល្បាត និងទប់ស្កាត់បទល្មើសជូនពលរដ្ឋ

    spot_img

    បន្ទាយមានជ័យ៖ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បន្តដឹកនាំកម្លាំងនគរបាលចុះល្បាត ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ ការពារ រាល់បទល្មើសផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋតាមគោលដៅសំខាន់ៗ និងមានភាពស្មុកស្មាញ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    នៅក្នុងសកម្មភាពចុះល្បាត របស់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះពិនិត្យលើការទុកដាក់ ម៉ូតូ ម៉ូតូកង់បី រថយន្ត និងសម្ភារៈផ្សេងៗនៅតាមមុខផ្ទះ ផ្ទះជួល ផ្ទះល្វែង ចំពោះតូប និងហាង បើគ្មានអ្នកប្រចាំការទេ ត្រូវចាក់សោរសុវត្ថភាពឲ្យបានត្រឹមត្រូវ មិនត្រូវធ្វេសប្រហែស ទុកសោរជាប់និងម៉ូតូ ម៉ូតូកង់បី រថយន្ត និងមិនត្រូវបើកចំហតូបចោល ដោយគ្មានមនុស្សនៅឡើយ។

    លោក វរសេនីយ៍ឯក សៅ សារឿន ប្រាប់ថា បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមានការធ្វេសប្រហែស ទុកសោរជាប់និងម៉ូតូ កង់បី ផ្ទះជួលខ្លះទៀត ទុកម៉ូតូមុខអគារ រាប់សិបគ្រឿងតែបែរជា គ្មានសន្តិសុខចាំយាមនោះទេ ដែលជាហានីភ័យ ធ្វើឲ្យមានការបាត់បង់។ នៅពេលដែលកម្លាំង ចុះល្បាតឃើញបែបនេះ ក៏បានណែនាំឲ្យពួកគាត់ ទុកដាក់ឲ្យមានសុវត្ថិភាព និងយកច្រវ៉ាក់ចាក់សោរបន្ថែម ព្រមទាំងស្នើឲ្យម្ចាស់ផ្ទះជួល ដាក់កាមេរ៉ាសុវត្ថិភាព រួមទាំងមានសន្តិសុខចាំយាមផងដែរ។

    ដើម្បីអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក៏បាននែណាំបន្ថែម ឲ្យពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ លាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់ បាញ់អាល់កុល ពាក់ម៉ាស ដើម្បីបង្ការ នូវការរីករាលដាល នៃការឆ្លងមេរោគកូវីដ-១៩៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img