More

    ស.ស.យ.ក ខេត្តប៉ៃលិន ចុះជួយសង់ផ្ទះជូនពលរដ្ឋដែលខ្វះខាត

    spot_img

    ប៉ៃលិន៖ ប្រភពព័ត៍មាន បានឱ្យដឹងថា ដោយសង្កេតឃើញក្រុមគ្រួសាររបស់សមាជិក ស.ស.យ.ក ខេត្តប៉ៃលិន ម្នាក់ មានជីវភាពខ្វះខាត អត់មានថវិកាសម្រាប់ជួសជុលផ្ទះសម្បែងរបស់ខ្លួន ដែលកំពុងខូចខាត លេចធ្លុះធ្លាយ ទើបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានធ្វើការរុះរើផ្ទះចាស់ចេញ ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង ពីឈើ ប្រក់សង្ក័សី ជូនបុរសម្នាក់ ឈ្មោះ ទឹម សារឹទ្ធ មុខរបរ ជាអ្នករត់ម៉ូតូឌុប ត្រូវជាឪពុកឈ្មោះ គុំ សុគន្ធា ភេទស្រី និងឈ្មោះ គុំ ចាន់រ៉ា ភេទស្រី ជាសមាជិក ស.ស.យ.ក សង្កាត់ប៉ៃលិន ដែលមានជីវភាពខ្សត់ខ្សោយ រស់នៅក្នុងខ្ទមចាស់ ស្ថិតក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៍មាន បានបន្តទៀតថា ចំណែកលោក ទឹម សារឹទ្ធ ជាឪពុក មានការអរសប្បាយយ៉ាងខ្លាំង បន្ទាប់ពីឃើញទឹកចិត្តក្រុមការងារ ស.ស.យ.ក ខេត្ត បានស្រាក់កម្លាំងគ្នា ចុះទៅជួយធ្វើផ្ទះជូនគាត់ ដែលកំពុងតែមានជីវភាពខ្វះខាត។ គាត់ក៏សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ជួយ ដល់ក្រុមគ្រួសាររបស់ខ្លួន ខណៈពេលរូបគាត់ គ្មានថវិកាគ្រប់គ្រាន់ សម្រាប់ជួសជុល ឬសង់ផ្ទះស្នាក់នៅ។

    គាត់ក៍សូមជូនពរដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ហើយប្រកបការងារអ្វីទទួលជោគជ័យ គ្រប់ពេលវេលាផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img