More

    ចាប់ខ្លួនប្តីប្រពន្ធ២នាក់ ករណីគ្រឿងញៀន៤កញ្ចប់

    spot_img

    កោះកុង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង សហកាជាមួយកម្លាំងប៉ុសិ៍ នគរបាលរដ្ឋបាលស្ទឹងវែង ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម រស់ សារ៉ាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុបទល្មើសជាក់ស្តែង។

    លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង០៥នាទី នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

    ជាមួយកិច្ចប្រតិបត្តិការ ក្នុងបទ ល្មើសជាក់ស្ដែង សមត្ថកិច្ចជំ នាញ បានធ្វើការឃាត់ខ្លួនជន សង្ស័យប្ដីប្រពន្ធ២នាក់
    ១.ឈ្មោះ កឿយ រស្មី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹង វែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
    ២.ឈ្មោះ ម៉ី សុវណ្ណនី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
    វត្ថុតាងដកហូតរួមមាន
    _ម្សៅក្រាមពណ៌សថ្លាសង្ស័យសាធាតុញៀនចំនួន៤បញ្ចប់
    _ទូរស័ព្ទដៃចំនួន ៦គ្រឿង និង សម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន។

    បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញបាននឹងកំពុងបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តរតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img