More

    ឆេះតូបជួសជុលម៉ូតូផ្អើលរត់ជាន់គ្នា ដោយសារឆ្លងចរន្តអគ្គិសនី

    spot_img

    ភ្នំពេញ៖ តូបជួសជុលម៉ូតូមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៥រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

    តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុតូបខាងលេី ត្រូវបានម្ចាស់បិទតូបចាក់រួចចេញទៅក្រៅបាត់ លុះមកដល់វេលាកេីតហេតុ ស្រាប់តែឃេីញមានផ្សែង យ៉ាងខ្មួលខ្មាញ់ ហុយចេញពីខាងក្នុងមកក្រៅ ទេីបនាំគ្នាបង្កការភ្ញាក់ផ្អេីល រាយការណ៍ទៅសមត្ថកិច្ច ចុះអន្តេាគមន៍ភ្លាមៗ យកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់ មកបាញ់ពន្លត់។

    សមត្ថកិច្ចបានបញ្ជាក់ថា តូបខាងលេីសងដោយស័ង្កសី និងរងការខូចខាតសម្ភារៈមួយចំនួន តែសំណាងមិនមានមនុស្ស រងរបួសនោះទេ។ ចំណែកមូលហេតុនោះ មកពីឆ្លងចរន្តអគ្គិសនី ចេញពីប្រអប់ជាប់បង្គោលភ្លេីងជាប់ និងតូបនោះ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img