More

    ចាប់បានក្រុមចោរដែលលួចម៉ូតូ និងទទួលផលចោរកម្ម៦នាក់ ដកហូតបានម៉ូតូ៥គ្រឿង

    spot_img

    បន្ទាយមានជ័យ៖ ក្រុមចោលួចម៉ូតូ និងទទួលផលចោរកម្ម ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋជាច្រើនករណី។

    លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់បណ្តាញសារព័ត៌មានថា កាលពីនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងជំនាញ ទទួលបានបណ្តឹងពីប្រជាពលរដ្ឋ អំពីការបាត់ម៉ូតូ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយបណ្តឹង របស់ពលរដ្ឋផ្សេងទៀត ករណីបាត់ម៉ូតូនេះដូចគ្នា និងដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលការិយាល័យកណ្តាលព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្ត និងកម្លាំងក្រុងប៉ោយប៉ែត ចុះសហការស្រាវជ្រាវ ឈានដល់កំណត់បានមុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ និងទទួលផលចោរកម្មខាងលើនេះ។

    លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលសមត្ថកិច្ច បំបែកសំណុំរឿង ឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមាន ទី១ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្ នាំមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នករកទីផ្សារលក់ម៉ូតូ ដែលបក្ខពួករបស់ខ្លួនលួចបាន ជននេះត្រូវបានឃាត់ខ្លួន នៅថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្រុងប៉ោយប៉ែត។
    ទី២ឈ្មោះ ម៉ៅ មករា ហៅអារ៉ាមីន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ជាជនដៃដល់ ដែលមានជំនាញខាងកាច់សោរកម៉ូតូ យ៉ាងសកម្មសកម្ម។ ទី៣ឈ្មោះ តឿន ពាង ហៅមុឹន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ជាបក្សពួកជាមួយឈ្មោះ ម៉ៅ មករា។
    ទី៤ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ជាបក្សពួក។

    លោកអធិការបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញ បានបន្តឃាត់ខ្លួនបាន អ្នកពាក់ព័ន្ធនឹងការទទួលទិញ ចំនួន២នាក់ទៀត នៅវត្តបឹងត្រាវ ដែលទី១មានឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកទទួលទិញម៉ូតូដែលលួចបាន។ និងម្នាក់ទៀតឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ មានទីនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាជាងជំនាញជួសជុល និងកែច្នៃម៉ូតូ។

    សមត្ថកិច្ចបានបន្ថែមថា ចំពោះម៉ូតូដែល មានពាក្យបណ្តឹងចំនួន៣គ្រឿង សមត្ថកិច្ចបានដកហូត នៅបឹងព្រីង ថ្មគោល០១គ្រឿង ម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច និងនៅឃុំភ្នំធំ ចំនួន២គ្រឿងទៀត ម៉ាកស៊ូម័រពណ៌ស និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ហើយបានប្រគល់ជូនទៅម្ចាស់វិញទាំង៣គ្រឿង ចំណែក២គ្រឿងទៀត កំពុងស្វែងរកម្ចាស់។

    បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងត្រូវបានឃាត់ខ្លួន និងអនុវត្តតាមនីតិវិធីច្បាប់។ លោក សៅ សារឿ អធិការ នគរបាល ក្រុងប៉ោយប៉ែត ដែលទើបទទួលបានតំណេងថ្មី បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងក្រុង ប៉ោយប៉ែត ត្រូវមានការប្រុងប្រយ័ត្ន ថែរក្សា ទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យបានល្អ និងរាយការណ៍ មកសមត្ថកិច្ចជាបន្ទាប់ បើមានរឿងចាំបាច់៕ រូបភាព និងអត្ថបទ៖ សន សុង និង គ្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img