More

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ ឃាត់បានមនុស្ស៦នាក់

    spot_img

    ភ្នំពេញ៖ មនុស្សប្រុសស្រី០៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រត្តបត្តិការ ចុះបង្ក្រាបករណីជួញដូរផ្លូវភេទ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយសហការ ជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
    ករណីចុះបង្ក្រាបទីតាំងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

    ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។

    ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៦នាក់ (ជនជាតិចិន០៥នាក់ , វៀតណាម០១នាក់)។
    លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឲ្យដឹងថា៖ ករណីជួញដូរភេទនេះប្រព្រិត នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

    ជនសង្ស័យទាំង៦នាក់ ៖១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ (ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ។

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img