More

    ស្នងការនគរបាលខេត្តតាកែវ ចាត់ឲ្យស្នងការរងទៅគោរពវិញាណក្ខន្ខ សពមន្ត្រីប៉ុស្តិ៍នគរបាលគិរីចុងកោះ

    spot_img

    តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ ចំណុះឲ្យស្នងការដ្ឋាន លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពមន្ត្រីប៉ុស្តិ៍គិរីចុងកោះ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។

    ក្នុងការចុះគោរពវិញាណក្ខន្ខសពនេះ លោក ឆឹង រតនៈ ស្នងការរង ក៏បានប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦.០០០.០០០រៀល(ប្រាំមួយលានរៀល) និងថវិកា របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន(៥០ម៉ឺនរៀល) ព្រមទាំងថវិកា របស់អធិការដ្ឋាន នគរបាលស្រុកគិរីវង់ចំនួន(៩៥ម៉ឺនរៀល)ផងដែរ ជូនទៅក្រុមគ្រួសារសព ក្នុងនោះក៏មានទាំងអង្ករចំនួន ៥០គីឡូក្រាម ទឹកត្រីចំនួន០២យួរ ទឹកស៊ីអ៊ីវចំនួន០២យួរ ទឹកសុទ្ធចំនួន០១កេសផងដែរ។

    អ្នកស្រី អុន យ៉ម ត្រូវជាភរិយាសពលោក អនុសេនីយ៍ឯក យុន សារុន មន្រ្តីប៉ុស្តិ៍នគរបាលគិរីចុងកោះ នៃស្រុកគិរីវង់ ខេត្តតាកែវ បានសម្តែងការអរគុណ ចំពោះអំណោយឧបត្ថម្ភ ដ៏ថ្លៃថ្លានេះ ដែលជាការយកចិត្តទុកដាក់ ចំពោះគ្រួសារអ្នកស្រី។

    លោកអនុសេនីយ៌ឯក យុន សារុន ជាមន្ត្រីប៉ុស្តិ៍គិរីចុងកោះ បានទទួលមរណៈភាព នៅវេលាម៉ោង១២ និង ១៥នាទី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ស្ថិតនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img