More

    ដើមឈើតូចធំនៅលើភ្នំបង្គ្រួម ត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់

    spot_img

    បាត់ដំបង៖ ដើមឈើតូចធំជាច្រើនកន្លែង ស្ថិតនៅចំណុចភ្នំបង្គ្រួម ភូមិសាស្រ្ដខេត្តបាត់ដំបង ជាប់នឹងខេត្តប៉ៃលិន ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគ្រប់គ្រងដោយមន្ដ្រីបរិស្ថានខេត្តបាត់ដំបង សហការជាមួយខេត្តប៉ៃលិន ដែលហៅថា ក្រុមអភិរក្សសត្វព្រៃ និងព្រៃឈើ(MJP) ដោយកន្លងមក មានការយាមកាមយ៉ាងតឹងរឹង មិនឲ្យពលរដ្ឋចេញចូលបានឡើយ ពេលនេះស្រាប់តែត្រូវបាន គេលួចកាប់ផ្តួលស្ទើរពាសពេញ ក្នុងតំបន់ព្រៃលើកំពូលភ្នំយ៉ាងអនាធិបតេយ្យ ខណៈដែលអ្នកធ្លាប់អភិរក្ស យ៉ាងតឹងរឹងនោះ មិនមានការទប់ស្កាត់សោះ។

    បើតាមប្រភពមួយបានឲ្យដឹងថា នៅចំនុចភ្នំបង្គ្រួម និងចំនុចស្ទឹងស្លេវ ភូមិសាស្ដ្របាត់ដំបង និងខេត្តប៉ៃលិន ជាដែនជំរករក្សាការពារ តំបន់ប្រើប្រាស់ច្រើនយ៉ាង(MJP) កន្លងមកត្រូវបានរក្សាការពារដោយមន្ដ្រីបរិស្ថាន យាមកាមមិនអោយរថយន្ដ គោយន្ដកន្ត្រៃ ឬមធ្យោបាយណាមួយ ប្រព្រឹត្តបទល្មើសផ្សេងៗ ចេញចូលតំបន់នោះបានឡើយ។ តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីពេលនេះ ចុះមូលហេតុអី្វ បានជាដើមឈើតូចធំគ្រប់ប្រភេទ នៅតំបន់នោះ រងការកាប់បំផ្លាញ យ៉ាងអនាធិបតេយ្យបែបនេះទៅវិញ ឬមួយមន្ត្រីដែលអភិរក្ស ឈប់ធ្វើការនៅកន្លែងនោះ ឬមួយយ៉ាងណា?។

    ប្រភពដដែលបានបញ្ជាក់ថា នៅលើភ្នំខាងលើនេះ គេឃើញសកម្មភាពលួចកាត់ឈើទាំងថ្ងៃទាំងយប់ ដោយលាន់ឮសំឡេងម៉ាស៊ីនត្រង់ទីន័រ កងរំពងពេញក្នងព្រៃ ដោយគ្មានរំខានដល់មន្ត្រីណាម្នាក់ឡើយ ហេតុនេះទើបអ្នកភូមិដាក់ការសង្ស័យថា អាចមានការបើកភ្លើងខៀវ ចេញពីមន្ដ្រីបរិស្ថានខេត្តទាំងពីរ ដែលឈរយាមកាមពីក្រោយ នៅចំនុចខាងលើនោះទេ ទើបអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ អាចចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ បានយ៉ាងងាយស្រួលបែបនេះ។

    ប្រជាពលរដ្នរស់នៅតំបន់នោះ បានសំណូមពរដល់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង និងខេត្តប៉ៃលិន សូមឱ្យមានវិធានការទប់ស្កាត់ ឬមួយចាត់កម្លាំងជំនាញជួយការពារបន្ថែម ដើម្បីអភិរក្សនៅតំបន់នោះ ព្រោះខ្លាចកម្លាំងមន្ត្រីទាំងនោះមានចំនួនតិចពេក ទើបតាមដានបទល្មើសមិនទាន់បែបនេះ។

    ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅចំនុចខាងលើ ក្រុមការងារយើងបានទាក់ទងទៅលោក អ៊ាវ រ៉ា នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតប៉ៃលិន លោកបានបញ្ជាក់ថា ខាងលោកក៍បានទទួលដំណឹងនេះដែរ ដោយបានរាយការណ៍ ដល់រដ្ឋមន្ត្រីហើយ គឺនឹងពិនិត្យនៅថ្ងៃស្អែក។

    ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា គេលួចកាប់ព្រៃឈើ នៅក្នុងទឹកដីខេត្តបាត់ដំបង មិនជាប់ពាក់ព័ន្ធនឹងខេត្តប៉ៃលិននោះទេ ហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកក៍បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img