More

    ចាប់ខ្លួនបុរសពីរនាក់តាមដីកា ករណីលួចមានស្ថានទម្ងន់ទោស

    spot_img

    បាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង និងស្រុកថ្មគោល ចុះអនុវត្តន៍ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ចាប តុលា ចៅក្រមស៊េីបសួរ ក្នុងសំណុំរឿង ព្រហ្មទណ្ឌ ពីបទលួចមានស្ថានទម្ងន់ទោស។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តបាត់ដំបងបានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជំហានទីមួយធ្វើឡើងនៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ចំណុច ភូមិ តាសី ឃុំ តាម៉ឺន ស្រុក ថ្មគោល ខេត្ត បាត់ដំបង ដោយបាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ ទិត្យ រ៉ូ ហ្សែត ហៅ ហ្សិត ភេទប្រុស អាយុ ២៣ ឆ្នាំ មាន ទី លំនៅ ភូមិ ព្រែកក្រូច ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។

    ជំហានទីពីរ ធ្វើឡើងនៅវេលាម៉ោង ១៣និង៤៦ នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ទៀត ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ រំចេក ២ សង្កាត់ រតនៈ ក្រក្រុងបាត់ដំប។

    ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចាប់ខ្លួនអនុវត្តន៍ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ លោក ចាប តុលា ចៅក្រម ស៊េីបសួរ សាលាដំបូង ខេត្ត បាត់ដំបង ដោយចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា នៅចំណុចខារ៉ាអូខេយីហោ ត្រចៀកកាំ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

    ជនសង្ស័យក្រោយពីការឃាត់ខ្លួន ត្រូវបានមន្ត្រីការិយាល័យជំនាញ កំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img