ទំព័រដើម ទំព័រដើម អង្គការការីតាសស្វីសចុះកិច្ចព្រមព្រៀង ជាមួយដៃគូអនុវត្តដើម្បីដំណើរការ គម្រោងសាលាបឋមសិក្សាបៃតង

អង្គការការីតាសស្វីសចុះកិច្ចព្រមព្រៀង ជាមួយដៃគូអនុវត្តដើម្បីដំណើរការ គម្រោងសាលាបឋមសិក្សាបៃតង

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ អង្គការការីតាសស្វីស នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះកិច្ចព្រមព្រៀង ជាមួយដៃគូរអនុវត្ត ចំនួនបី ដើម្បីអនុវត្តគម្រោងសាលាបៃតង លើសាលាបឋមសិក្សា ចំនួន៤៥កន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចព្រមព្រៀងរវាង អង្គការីតាសស្វីស ជាមួយដៃគូរចំនួនបីលើគម្រោងសាលាបៃតង រួមមាន ចែកជាបីផ្នែក គឺខាងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ អនុវត្តគម្រោងលើសាលារៀនចំនួន១៥កន្លែង ទី២.អង្គការស៊ីដូ អនុវត្តលើសាលារៀនចំនួន១៥កន្លែង និងទី៣.ក្រុមហ៊ុនវិស័យឯកជនRWST អនុវត្តលើសាលារៀន ចំនួន១៥កន្លែង ដែលតម្រូវយកកំរិតសាលាបឋមសិក្សាជាគោល។

លោក ម៉ាក ក្លកល័រ នាយកចាត់ការទូទៅ របស់អង្គការការីតាសស្វីស ប្រចាំនៅកម្ពុជា បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណង ចង់ឲ្យដៃគូអនុវត្តគម្រោង ចូលរួម ដើម្បីឲ្យផ្នែកអនាម័យបរិស្ថាន នៃសាលាបឋមសិក្សាចំនួន៤៥កន្លែង (ដែលមានចំណាត់ថ្នាក់០ ឬផ្កាយ១) ទៅជាចំណាត់ថ្នាក់យ៉ាងតិចផ្កាយ២ ផ្នែកបរិស្ថានអនាម័យ នៅក្នុងខេត្តបន្ទាយមានជ័យ។ និងចូលរួមចំណែកក្នុងការអនុវត្ត ផ្នែកយុទ្ធសាស្ត្រអប់រំជាតិ ទឹកស្អាត អនាម័យ និងបរិស្ថានល្អ នៅតាមសាលា(២០១៩-២០២៣) ដែលមានគោលដៅ៩៥% បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ពង្រីក និងអនុវត្តបន្តនូវសកម្មភាព និងគំនិតផ្តួចផ្តើម សាលាបៃតង នៅតាមសាលាបឋមសិក្សានានា ក្នុងប្រទេសកម្ពុជា តាមរយៈការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសកោតសរសើរ ចំពោះអង្គការការីតាសស្វីស ដែលជាម្ចាស់គម្រោងសាលាបៃតង ដើម្បីឲ្យសាលារៀន មានអនាម័យ បរិស្ថានស្អាត សោភ័ណភាពល្អ និងជាពិសេស បានបណ្តុះផ្នត់គំនិត ដល់ក្មួយៗសិស្សានុសិស្សយល់ដឹង ពីអត្ថប្រយោជន៍ នៃការរស់ប្រកបដោយអនាម័យ និងស្រឡាញ់បរិស្ថានជុំវិញខ្លួន៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម