More

    រថយន្តដឹកស៊ីម៉ង់ត៏បើកលឿនដូចហោះ បុកសម្លាប់ស្ត្រី២នាក់ម្តាយកូន យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ គួរឲ្យសង្វេកណាស់ ស្ត្រី២នាក់ម្តាយកូន បានស្លាប់ក្នុងមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនដូចហោះ មកបុកពីក្រោយ និងកិនពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

    ជនបើកបរថយន្តនិងព្រូ រថយន្តបង្ក បានព្យាយាមបើករត់មិនចង់ទទួលខុសត្រូវ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ តៃកុងចុះរត់គេច តែមិនរួច ប៉ូលិសតាមចាប់ជាប់ យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន។

    ជនរងគ្រោះអ្នកបេីកបរម៉ូតូឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ម្តាយឈ្មោះ ម៉ក់ វណ្ណា អាយុ៥៨ ឆ្នាំមុខរបរលក់ទូរស័ព្ទ។ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខតាកែវ3A 1246។

    តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះ ជិះម៉ូតូធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តបង្ក មកពីក្រោយយ៉ាងលឿនដូចហោះ វ៉ាគេវ៉ាឯង មកបុកម៉ូតូ និងកិនជនរងគ្រោះទាំងម្តាយកូន បណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗតែម្តង យ៉ាងអាណោចអាធ័មបំផុត។ អ្វីដែលអ្នកឃើញហេតុ ការណ៍ហួសចិត្ត ត្រង់ថាពេលបុក និងកិនសម្លាប់ម្តាយកូនហើយ អ្នកបើកបររថយន្ត បែរជាបន្ថែមល្បឿនឲ្យលឿនខ្លាំងជាងមុន ដើម្បីបើករត់ សឹងតែបណ្តាលឲ្យបង្កគ្រោះថ្នាក់ ដល់អ្នកដទៃផ្សេងទៀត ដែលវាបង្ហាញពីចរិតគ្មានសីលធម៌ របស់អ្នកបើកបរ។ ក្រុមគ្រួសារសពសំណូមពរ ឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធីច្បាប់ និងសូមឲ្យតុលាការដាក់ទោស លើអ្នកបើកបរ ដែលប្រមាថអាយុជីវិតគេទាំងពីរនាក់នេះ។

    ក្រោយពេលកេីតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកជនបង្ក និងរថយន្តរួមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូន នគរបាលចរាចរណ៍ជេីងគោក យកទៅឃុំខ្លួនបណ្ណោះអាសន្ន រងចាំដោះស្រាយតាមច្បាប់៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img