More

    ផឹកស៊ីទាស់សម្ដីគ្នា បុរសម្នាក់កាប់បុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង

    spot_img

    ព្រះវិហារ៖ បុរសម្នាក់បានយកកាំបិតផ្គាក់ កាប់លើបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ភ្លាមៗ ក្រោយផឹកស៊ីជាមួយគ្នា បង្កជាទំនាស់ពាក្យសម្តី។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រង់ចំនុចដីស្រែកងទ័ព១កន្លែង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    បើតាមការបញ្ជាក់ពីលោកវរសេនីយទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ហេតុដែលបណ្តាលឲ្យមានអំពើឃាតកម្មកាប់សំលាប់ ទៅលើគូរកនរបស់ខ្លួន យ៉ាងសាហាវព្រៃផ្សៃបែបនេះ គឺមុនដំបូងគេបានឃើញជនសង្ស័យ រួមនឹងជនរងគ្រោះ ព្រមទាំងគូរកនរបស់ពួកគេមួយចំនួនទៀត បានជួបជុំគ្នាផឹកសុី លុះក្រោយមកពួកគេ ក៏ធ្លាក់ភ្នែករៀងៗខ្លួន ដោយសារតែទឹកប្តូរនិស្ស័យ បានចូលជ្រាប ក្នុងរាងកាយរបស់ពួកគេ ក៏បានជជែកទាស់ នូវពាក្យសំដី តឹងសសៃរកដាក់គ្នា តែក្រោយមកអ្នកជិតខាង បានជួយសម្របសម្រួល ដើម្បីបំបែកគ្នាទៅផ្ទះដេកយកកំលាំងរៀងៗខ្លួន។ លុះមកដល់ម៉ោប្រហែល៥ល្ងាច ខែឆ្នាំដដែល ដោយសារតែកាស្រវឹងធ្វើអោយបុរស ដែលជាគូរកនផឹកសុីពីព្រឹក ហាក់បីដូចនៅមិនទាន់អស់ចិត្ត ក៏នាំគ្នីគ្នាផឹកសុីសារជាថ្មីទៀត តែកាផឹកសុីដដែលនេះ នឹងធ្វើអោយគូរបដិបក្ខ នៅតែបន្តរជជែកគ្នាដដែល ក្រោយផឹកសុីរួច ជនសង្ស័យនឹងជនរងគ្រោះ ក៏បបួលគ្នាទៅអារជ្រៀកឈើ នៅចំនុចកើតហេតុខាងលើ។
    តែដល់ពេលនោះ ជនរងគ្រោះហាក់បីដូចជាឌឺដង ដាក់ទៅលើជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏ទាញ់កាំបិតផ្គាក់ ហកទៅកាប់លើជនរងគ្រោះ ត្រូវចំលលាដ៏ក្បាលនូវផ្នែកខាងក្រោយ បណ្តាលអោយដេកដួលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមយ៉ាងអណោចអធម័។

    ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកជាំក្សាន្ត នឹងដោយមានការណែនាំ នឹងចង្អុលបង្ហាញដុតដៃដុតជើង ពីលោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

    គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើមានឈ្មោះ សារ៉ាត់ សារិត ភេទប្រុសអាយុ២៧ឆ្នាំ មុខរបជាកសិករ មានស្រុកកំណើតនៅភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅភូមិសែនរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
    ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុសអាយុ២៤ឆ្នាំ មុខរបជាកសិករ មានស្រុកកំនើតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

    បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកំលាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ឃុំខ្លួននឹងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើកាសួរនាំនឹងចងក្រងសំណុំរឿង ចាត់កាបន្តរតាមនិតិពិធីច្បាប់៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img