ទំព័រដើម ទំព័រដើម ពលរដ្ឋចំនួន១០០០គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ

ពលរដ្ឋចំនួន១០០០គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ

- ពាណិជ្ជកម្ម -

បាត់ដំបង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចទាំងទ្វេ ទៅជួយប្រជាពលរដ្ឋចំនួន១០០០គ្រួសារ ដែលបានរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗកន្លងមកនេះ នៅឃុំចំនួនពីរ គឺឃុំអូរដំបង២ និងឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។

អំណោយដ៏ថ្លៃថ្លា របស់សម្តេចទាំងទ្វេ ដែលយកមកចែកជូនពលរដ្ឋនាពេលនេះរួមមាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ និងថវិកា៥០០០០រៀលក្នុងមួយគ្រួសារ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ដួង តារា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ របស់សម្តេចទាំងទ្វេ ដើម្បីសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរងគ្រោះទាំង១០០០គ្រួសារ ជាពិសេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩(covid-19) និងធ្វើអនាម័យគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល៕ រូបភាព និងអត្ថបទ៖ ទេសវិបុល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម