More

    ចាប់បានជនសង្ស័យម្នាក់ ករណីគ្រឿងញៀនជាង២០កញ្ចប់

    spot_img

    បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាល ប៉ុស្តិ៍រដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួន ករណីររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

    ប្រភពពីសមត្ថកិច្ច បានអោយដឹងថា កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅវេលាម៉ោង ១៤និង២៥នាទី ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជា សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    -វត្ថុតាងចាប់យកបានរួមមាន៖
    -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២៥កញ្ចប់ ទម្ងន់ ១២,៦៤ក្រាមទាំងសំបក
    -ទូរស័ព្ទដៃចំនួន០៣គ្រឿង
    -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

    ជនសង្ស័យក្រោយពីឃាត់ខ្លួន រួមជាមួយនឹងវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img