More

    ចាប់បានចោរគាស់ផ្ទះម្នាក់ ក្រោយពេលធ្វើសកម្មភាពបាន១ថ្ងៃ

    spot_img

    បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង ឃាត់បានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះក្នុងក្រុងបាត់ដំបង ក្រោយជនសង្ស័យរូបនេះ ធ្វើសកម្មភាពបាន១ថ្ងៃ។

    ការឃាត់ខ្លួននេះ​ធ្វើឡើង​ នៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ ជនសង្ស័យបានធ្វើសកម្មភាព ចូលគាស់ផ្ទះប្រជាពលរដ្ឋឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ហើយក៏គេចខ្លួនបាត់មួយ១ថ្ងៃ។ ក្រោយពេលស្រាវជ្រាវ ទើបសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន តាមពិតជនសង្ស័យ និងជនរងគ្រោះ ជាអ្នកភូមិជាមួយគ្នា។

    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នា។ ក្រោយបង្ក្រាបឃាត់ខ្លះកម្លាំងជំនាញ បានដកហូតនូវទ្រព្យសម្បត្តិមួយចំនួនដូចជា កាបូបដៃតូចចំនួន១ ដែលក្នុងកាបូបនោះ មានខ្សែដៃពណ៌ទឹកប្រាក់១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយចំនួន១គ្រាប់ផងដែរ។

    ទន្ទឹមនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបាននឹងកំពុងសាកសួរបន្ថែម និងរៀបចំសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ក៏ដូចជាវត្ថុតាង ទៅកាន់សាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img