More

    ជិះម៉ូតូលឿនបុកពីក្រោយរថយន្ត ដែលចតស្ងៀមស្លាប់២នាក់របួសម្នាក់

    spot_img

    ភ្នំពេញ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តចតស្ងៀមពីក្រោយពេញទំហឹង មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយពេទ្យឯករាជ្យ១ ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ហោល ថេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅ សិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី២ មានឈ្មោះ ផេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើកានៅសិប្បកម្មទឹកកក ស្នាក់នៅកន្លែងធ្វើការជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នករងរបួសមានឈ្មោះ រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅជាមួយគ្នាដូច។អ្នកទាំង៣បានជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ1C-3687ជិះ។

    ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយបើករថយន្តម៉ាកហុីយិនដាយ ប្រភេទសណ្តោងរុឺម៉ក ខាងក្បាល មានពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-1534 និងខាងក្រោយពណ៌សលាយក្រហម ពាក់ស្លាក លេខព្រះសីហនុ4A.3896 បើកបរដោយបុរសម្នាក់។

    តាមសម្ដីរៀបរាប់ពីនារីជាសង្សារជនរងគ្រោះ ប្រាប់ឲ្យដឹងថា ពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុក នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏ បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នា ទៅកន្លែងស្នាក់នៅ ដោយសារតែភាពស្រវឹង ហើយបើកលឿនពេក បានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ ដែលកំពុងតែចតស្ងៀម ខណៈតែកុងដេកលក់ បានលាន់ឮដូចរន្ទះ បណ្តាលឲ្យដាច់កម៉ូតូនិង២នាក់ ដែលជាអ្នកឌុប និងអង្គុយកណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗ នឹងកន្លែងកើតហេតុមួយរំពេច ហើយម្នាក់ទៀតរងរបួសធ្ងន់ ដែលអង្គុយពីក្រោយ បន្ទាប់មករថយន្តហុីយិនដាយ ក៏បើកចេញពីកន្លែងកើតហេតុ ប្រហែល១០០ម៉ែត្រ ក៏ឈប់តៃកុងដេកធើ្វមិនដឹង។ភ្លាមៗក៏មានរថយន្ត ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចចុះមកអន្តរាគមន៏ ភ្លាមនោះក៏មានសន្តិសុខ បានមកប្រាប់ថារថយន្ត ដែលត្រូវជនរងគ្រោះមកបុកពីក្រោយនោះ បានបើកចេញពីកន្លែងកើតហេតុប្រមាណ ១០០ម៉ែត្រ ហើយក៏ឈប់ដេក សមត្ថកិច្ចឮដូច្នោះ ក៏បានទៅដាស់តៃកុង ហើយចាប់នាំទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី១សួនាំបន្ត។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុក នៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ដោយឡែកសាកសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img