ទំព័រដើម ទំព័រដើម រថយន្តដឹកប្រេងម៉ាស៊ូត ចតហាលក្តៅមិនពន្លត់ម៉ាស៊ីន ឆ្លងឆេះសល់តែគ្រោងឆ្អឹង

រថយន្តដឹកប្រេងម៉ាស៊ូត ចតហាលក្តៅមិនពន្លត់ម៉ាស៊ីន ឆ្លងឆេះសល់តែគ្រោងឆ្អឹង

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ រថយន្តស្ទូចដឹកប្រេងម៉ាស៊ូត ចតហាល់ថ្ងៃ មិនពន្លត់ម៉ាស៊ីន សង្ស័យឆ្លងក្បាលអាកុយ បណ្តាលឲ្យឆាបឆេះ ផ្អើលរត់ជាន់គ្នា ពន្លត់មិនទាន់នៅសល់តែគ្រោងឆ្អឹង។

ហេតុការណ៍នេះ បានកើតឡើងនៅការដ្ឋាន ចាក់អាចម៍ដីមួយកន្លែង នៅចំណុចអាងអម្រិតអូរខៃដន ក្នុងភូមិរតនសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង៣ និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

តាមសម្តីអ្នកបើកបរឡានខាងលើ បានប្រាប់ថា បន្ទាប់ពីខ្លួនដឹកជញ្ជូនប្រេងម៉ាស៊ូត មកការដ្ឋានចាក់អាចម៍ដី នៅចំនុចអាងអូរខៃដន ខ្លួនបានឈប់ចតរថយន្ត ទំលាក់ប្រេងម៉ាស៊ូត ចេញលើរថយន្ត ស្រាប់តែឆ្លងអាកុយឆាបឆេះរថយន្ត និងពីដុងផ្ទុកម៉ាស៊ូតអស់ចំនួន៨ បណ្តាលឲ្យរថយន្តឆេះសល់តែគ្រោងឆ្អឹង។
រថយន្តខាងលើ ជារថយន្តសណ្តោងសន្ទូច ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ កង់៦ ជារថយន្តសំរាប់ដឹកប្រេងម៉ាស៊ូត បំរើការងារឲ្យក្រុមហ៊ុនដឹកអាចម៍ដី ក្នុងការដ្ឋានចាក់បំពេញដីអូរខៃ ក្រោយពេលកើតហេតុ នាំគ្នាជួយបាញ់ទឹកពន្លត់ដែរ តែពន្លត់មិនទាន់ ក៏ឆេះអស់ទាំងស្រុងតែម្តង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម