ទំព័រដើម ទំព័រដើម មន្ត្រីជំនាញក.ប.ប រកឃើញអាជីវករមួយចំនួន លួចបិតស្លាកតម្លៃបន្លំលើកាលបរិច្ឆេទ ប្រើប្រាស់ដែលផុតកំណត់

មន្ត្រីជំនាញក.ប.ប រកឃើញអាជីវករមួយចំនួន លួចបិតស្លាកតម្លៃបន្លំលើកាលបរិច្ឆេទ ប្រើប្រាស់ដែលផុតកំណត់

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ មន្ត្រីជំនាញ ក.ប.ប ព្រមានអាជីវករលួចបន្លំ បិទស្លាកតម្លៃប្រាក់បាត ជាន់លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីលួចបន្លំបំភ័នភ្នែកអ្នកទិញយកទៅបរិភោគ ប៉ះពាល់សុខភាព ក្នុងសកម្មក្នុងសកម្មភាព ចុះណែនាំឲ្យអាជីវករបិទស្លាកតំលៃ ជាប្រាក់រៀលលើមុខទំនិញ និងពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តាម៉ាត តំបន់កាស៊ីណូជាយដែនកម្ពុជា.ថៃ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យបានប្រាប់ថា ការចុះមកណែនាំអប់រំដល់អាជីវករ នៅតាមបណ្តាលម៉ាតខាងលើ ឲ្យបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ លើមុខទំនិញ និងពិនិត្យគុណភាពទំនិញ របស់មន្ត្រីជំនាញ ក.ប.ប ខេត្ត និង មន្ត្រីពាណិជ្ជកម្ម រកឃើញថា មានអាជីវករមួយចំនួនតូច បានបន្លំបិទស្លាកតម្លៃ លើមុខទំនិញនៅជាន់ពីលើ កាលបរិច្ឆេទថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបន្លំអ្នកទិញយកបរិភោគ នាំឲ្យប៉ះពាល់ពាល់សុខភាព។

លោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា ដោយយល់ថា អំពើល្មើសមិនសុច្ចរិតបែបនេះ គឺជាការប្រព្រឹត្តិលើកទី១ ហេតុនេះមន្រ្តីជំនាញ បានធ្វើការពន្យល់ណែនាំ និងព្រមានតាមរយៈកិច្ចសន្យាផ្តិតមេដៃ។ បើរកឃើញលើកក្រោយ និងចាត់ការតាមនីតិវិធី។
ក្នុងនោះ ក្រុមមន្ត្រីជំនាញបានដកហូតទំនិញ មិនប្រក្រតីចំនួន១០មុខ ដែលហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីយកទៅកំទេចចោលតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖​ ក្តាមស្រែ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម