
កោះកុង៖ លោក ស្រេង ហុង អភិបាល រង នៃគណៈអភិបាល ខេត្តកោះកុង និងជាអនុប្រធានក្រុមការងារខ្លឹមសារ នៃគណៈកម្មការសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការ ងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុម ការងារចងក្រងសមិទ្ធផល៤០ឆ្នាំ។
ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃអង្គារ៍ ២កើត ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ៣០២០នេះ លោក ស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងថា សេចក្តីសម្រេច ស្តីពីការ បង្កើតក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល ៤០ ឆ្នាំនេះ ត្រូវមានភារកិច្ច សំខាន់ៗរួមមាន÷ ជាសេនាធិការ ជូនគណៈកម្មការសាង សង់ស្តូបអនុស្សាវរីយ៍យោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង សិក្សាស្រាវ ជ្រាវ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានា នៅក្នុងខេត្តកោះ កុង សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងតឹកតាងយោធានានា នៅខេត្តកោះកុង ស្រាវជ្រាវ ឯកសារ ភស្តុតាង និងខ្លឹមសារប្រវត្តិសាស្រ្តសម្រាប់កម្មវិធីអប់រំ និងព័ត៌មានផ្សេងៗ។
លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ក្រុមការងារសហការ សិក្សាស្រាវជ្រាវសមិទ្ធ ផលនានា នៅកោះកុង ហើយរៀបចំដំណើរការ សិក្ខាសាលានានា ដើម្បីប្រមូលធាតុចូលសំខាន់ៗ ជាប្រវត្តិសាស្ត្រ ទាក់ទងដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ និងសហការប្រឹក្សាពិគ្រោះយោបល់ ជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីបង្កើតនូវគម្រោង និងទម្រង់ចម្លាក់នានា សម្រាប់ការសាងសង់ស្តូបឈ្នះ ឈ្នះ មានសិទ្ធិបង្កើតក្រុមជំនួយ ការតាមការចាំបាច់។ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗ ដែលប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ប្រគល់ជូន៕ រូបភាព និងអត្ថបទ៖ សុគន្ធី