More

    ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងសម្អាតផ្លូវ ក្រោយទឹកជំនន់ស្រកវិញអស់

    spot_img

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាល ចុះធ្វើយុទ្ធនាការបាញ់ទឹកសម្អាតបរិស្ថាន នៅតាមដងផ្លូវសងខាងស្ទឹងសង្កែ និងស្ពានថ្មមួយចំនួននៅក្រុងបាត់ដំបង។

    នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការណែនាំយកចិត្តទុកដាក់ ពីអភិបាលខេត្តបាត់ដំបង ក្នុងការថែរក្សាអនាម័យ បរិស្ថាន អោយកាន់តែល្អប្រសើរថែមទៀត ជាក់ស្តែងនៅថ្ងៃនេះដែរ លោកបានដឹកនាំកម្លាំង នគរបាលប្រមាណជា ២០០នាក់ នឹងបាននាំយករថយន្តបាញ់ទឹក ចំនួន០៤គ្រឿង ដោយមានការចូលរួមពីកម្លាំង នៃអធិការដ្ឋាន នគរបាលក្រុងផងនោះ បានចុះធ្វើពលកម្ម រើសសំរាម បាញ់ទឹកសម្អាតនៅតាមដងផ្លូវសាធារណៈ សងខាងស្ទឹងសង្កែ និងស្ពានថ្មមួយចំនួន ចាប់ពីចំណុចគល់ស្ពានថ្មថ្មី រហូតមកដល់ចំណុចគល់ស្ពានថ្មសម្តេច ហ៊ុន សែន ស្ថិតក្នុងក្រុងបាត់ដំបង។

    លោកស្នងការបានបញ្ជាក់បន្ថែមថា នៅក្នុងយុទ្ធនាការនាថ្ងៃនេះដែរ ដោយមើលឃើញថា រយៈពេលកន្លងមកទឹកជំនន់ បានជន់លិចផ្លូវ ដែលស្ថាបនាឡើងដោយកៅស៊ូ និងមានការជាប់កកដីនៅតាមដងផ្លូវ និងស្ពានមួយចំនួន ដូច្នេះលោកក៏បានដឹកនាំកម្លាំង ចុះរៀបសម្អាតដើម្បីរួមចំណែកថែរក្សាបរិស្ថាន ទីក្រុងស្អាត នៅក្នុងក្រុងបាត់ដំបងយើងនេះ។

    បន្ថែមពីនេះលោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានអំពាវនាវសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់សំរាម ដី ត្រូវធ្វើអនាម័យដោយខ្លួនឯង កុំយកចោលពាសវាលពាសកាល ត្រូវយកទៅដាក់នៅទីកន្លែងធុងសំរាម ដែលអាជ្ញាធរក្រុងបានរៀបចំទុកដាក់ តាមគោលដៅទីសាធារណ: និងសួនច្បារនានាជាច្រើន នៅក្នុងក្រុងបាត់ដំបងយើងនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img