More

    ចាប់ខ្លួនបុរសម្នាក់ ដកហូតបានគ្រឿងញៀន៣០កញ្ចប់

    spot_img

    បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមូយកម្លាំងផ្នែកព្រហ្មទណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋាបាលរកា នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាប បានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង។

    លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងគ្រឿងញៀន នៃអធិការនគរបាលស្រុកសង្កែ បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំនុចក្រុមទី០២ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

    ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ថ្លៃ ប៊ុនលាប ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

    ជាមួយវត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ២៧ថង់ ទំងន់ ៤.៤៨ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន -ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារៈប្រើប្រាស់ សម្រាប់រំលែកថ្នាំញៀន លក់មួយចំនួនទៀត។

    ជនសង្ស័យរួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យ ជំនាញចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img