More

    ទំនាស់ដីធ្លីជាង២០ឆ្នាំនៅស្រុកម៉ាឡៃ ត្រូវបានដោះស្រាយបញ្ចប់ តាមគោលនយោបាយឈ្នះឈ្នះ

    spot_img

    បន្ទាយមានជ័យ៖ ទំនាស់ដីធ្លីដ៏រាំរ៉ៃ ដែលអូសបន្លាយពេល២២ឆ្នាំមកហើយ របស់ប្រជាពលរដ្ឋ ក្នុងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម បា៉ន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាប្រធានប្រតិបត្តិ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សម្របសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ តាមគោលនយោបាយឈ្នះឈ្នះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    ពលរដ្ឋដែលមានទំនាស់ដីធ្លីខាងលើ ភាគច្រើនគឺជាអតីតក្រុមខ្មែរក្រហម ដែលមានទំនាស់ជាមួយក្រុមហ៊ុនថៃសួគ៍ នៅចំណុចបឹងជម្រុក និងចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើផ្ទៃដីជាង១ពាន់ហិកតា។

    ការដោះស្រាយទំនាស់ បញ្ចប់បានដោយជោគជ័យនេះ ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដឹកនាំដោះស្រាយ ជាបន្តបន្ទាប់ រហូតបានបញ្ជប់ទំនាស់ជាស្ថាព័រ តាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដោយភាគ្គីទាំងសងខាងចំណេញទាំងអស់គ្នា។

    ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចដីទំនាស់ខាងលើ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឲ្យឯកឧត្តម និងក្រុមការងារសហការ ជាមួយអាជ្ញាធរមន្ត្រីជំនាញ ដើម្បីដោះស្រាយទំនាស់ដីធ្លីដ៏រាំរ៉ៃ២២ឆ្នាំនេះ ឲ្យបានល្អប្រសើរ និងមានការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ។

    ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីដាក់បទបញ្ជាឲ្យដោះស្រាយទំនាស់ដីធ្លីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អំណោយដ៏ថ្លៃថ្លា ជាចំណងដៃដល់ប្រជាពលរដ្ឋ មានសាលារៀន មណ្ឌលសុខភាព រៀបចំប្រព័ន្ធទឹកភ្លើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់អាគារររដ្ឋបាលផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ភូមិថ្មី ឲ្យមានឈ្មោះថា (ភូមិអភិវឌ្ឍន៍តេជោ) និងមានការរៀបចំជាដីឡូតិ៍ ជូនពលរដ្ឋជាង១ពាន់គ្រួសារ លើផ្ទៃ៣០០ហិកតាផងដែរ។

    ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រោយពេលសម្តេចតេជោ បានប្រគល់ជូនសាលារៀនរួចហើយ សូមឲ្យអាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង ក្លាយជាមនុស្សដែលមានធនធានចំណេះដឹង សំរាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕ រូបភាព និងអទ្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img