More

    ចាប់ខ្លួនសកម្មជនហ្វេសប៊ុកម្នាក់ ករណីបង្កហិង្សាលើទារកអាយុ ជិត១ឆ្នាំ

    spot_img

    ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ ទោ ម៉ែន លី ស្នងការ នគរបាល ខេត្ត ឧត្ដរមានជ័យ បានអោយដឹងថា នៅព្រឹក ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ដោយមានការអនុញ្ញាតិពី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត ឧត្តរមានជ័យ សមត្ថកិច្ច ជំនាញ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត បានអញ្ជេីញ ឈ្មោះ ធួន ផាណា មកសាកសួរ ពាក់ព័ន្ធ នឹង ករណី កាច់ដៃកាច់ជេីង កុមារម្នាក់នៅក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។

    ម្សិលម៉ិញ មាន ហ្វេសប៊ុក មួយចំនួន បាន បង្ហោះ ព័ត៌មាន ថា ឈ្មោះ ផាណា នេះ បានកាច់ដៃ កាច់ជេីង កូនចុងរបស់ខ្លួនដែលមានអាយុ មិនទាន់បាន ១ឆ្នាំ ស្រួល បួល ផង ។ ក្រោយ កេីតហេតុ ម្ដាយ កុមាររងគ្រោះ បាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាន នគរបាល ខេត្ត ឧត្ដរមានជ័យ ដេីម្បី អោយចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់។

    មហាជន មានការរិះគន់ខ្លាំងទៅលេីទង្វេីឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ ធួន ផាណា ដែលគេស្គាល់ថា ជា សកម្មជន ហ្វេសប៊ុក នៅក្នុង ក្រុម របស់ លោក ព្រំ សាន្ត ទីប្រឹក្សា ក្រសួង ព័ត៌មាន។

    គួរបញ្ជាក់ថា សកម្មជន ហ្វេសប៊ុក នៅក្នុង ក្រុម របស់ លោក ព្រំ សាន្ត បានរងការប្ដឹងផ្ដល់ និង ជាប់គុក ជាបន្តបន្ទាប់ បន្ទាប់ ពី ពួកគេយក ហ្វេសប៊ុក ធ្វើ អំពើ ផ្ដេសផ្ដាស ផ្ទុយនឹងច្បាប់ របស់ រដ្ឋ៕ រូបភាព និងអត្ថបទ៖ ឆាយ តារា

     

    spot_img

    អត្ថបទទាក់ទង

    spot_img