More

    អ្នកជាប់ឃុំចំនួន១៣១៩នាក់ ត្រូវបានបញ្ជូនមកពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ ក្រោយពេលទឹកជំនន់ស្រក

    spot_img

    បន្ទាយមានជ័យ៖ ជនជាប់ឃុំក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យ ចំនួន១៣១៩នាក់ ដែលបានជម្លៀសចេញ ទៅដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗ ដោយសារទឹកជំនន់កន្លងទៅនេះ ត្រូវបាននាំខ្លួន មកកាន់ពន្ធនាគារដើមវិញហើយ នៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីទឹកជំនន់ស្រកអស់ ដូចស្ថានភាពដើម។

    បើតាមលោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា អ្នកទោសដែលជាប់ឃុំឃាំង មានសរុបចំនួន១៣១៩នាក់ ត្រូវបានជម្លៀសចេញពីពន្ធនាគារ កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ ដោយសារតែទឹកជំនន់ ត្រូវយកទៅដាក់នៅពន្ធនាគារខេត្តចំនួន៤ខេត្ត ១ខេត្តឧត្តរមានជ័យ២០០នាក់ ២ខេត្តសៀមរាប ៨៥៥នាក់ ៣ខេត្តកំពង់ធំ២០០នាក់ ៤មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់ ហើយបច្ចុប្បន្នទឹកជំនន់បានស្រកទៅវិញ ដូចស្ថានភាពដើមហើយ ទើបត្រូវបញ្ជូនត្រឡប់មកកន្លែងដើមវិញ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img