More

    ក្លឹបកម្សាន្ត និងខារ៉ាអូខេ(KTV) ក្នុងខេត្តប៉ៃលិនបន្តបើកបានដដែល ដូចមិនខ្លាចបំរាមការពារកូវីដសោះ

    spot_img

    ប៉ៃលិន៖ ពលរដ្ឋសង្កេតឃើញថា ក្លឹបកំសាន្តនិងខារ៉ាអូខេ (KTV)ជាច្រើនកន្លែងទូទាំងខេត្តប៉ៃលិន កំពុងដំណើរការយ៉ាងរលូន និងគគ្រឹកគគ្រេងដោយមិនខ្វល់ ពីបំរាមឬសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ និងការណែនាំ របស់ក្រសួងសុខាភិបាលឡើយ។

    ជាក់ស្តែងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅហាងKTVជាច្រើនកន្លែងដូចជា នៅភូមិផ្សាយព្រំស្រុកសាលាក្រៅ ជាប់ព្រំដែនថៃ និងនៅទីរួមខេត្តប៉ៃលិន ជាច្រើនកន្លែងទៀត តែបន្តបើកឲ្យភ្ញៀវ ចូលទៅកំសាន្តយ៉ាងគគ្រឹកគគ្រេង និងមិនមានការប្រុងប្រយ័ត្រឡើង។

    ចំណែកអាជ្ញាធរ និងមន្ត្រីជំនាញហាក់ដូចជា មិនខ្វល់ពីសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលឡើយ ដោយនៅសម្ងំឈឹង ព្រោះបំរាមរបស់ក្រសួង ចុះហត្ថលេខា និងឲ្យផ្អាកសកម្មភាពចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។

    ពាក់ព័ន្ធករណីការរិះគន់ ពីប្រជាពលរដ្ឋនេះដែរលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារយើងថា លោកកំពុងតែសុំគោលការណ៍ ពីខាងរដ្ឋបាលខេត្ត ដើម្បីសហការកម្លាំង ចុះទៅត្រួតពិនិត្យ ព្រោះក្លឹមកម្សាន្តយុវវ័យ មានការអនុញាតិពីខាងរដ្ឋបាលសាលាខេត្ត ដូច្នេះត្រូវតែសុំការសហការ ជាមួយខេត្តទើបចុះបាន។

    លោកប្រធានមន្ទីរបានបន្តថា ដោយមានការយឺតយ៉ាវនេះ ព្រោះខាងរដ្ឋបាលខេត្តគេរវល់មិនទាន់ឆ្លើយតប យ៉ាងយូរថ្ងៃទី១១ ខែវិច្ឆការនេះ លោកនឹងដឹកនាំកម្លាំង ចុះទៅណែនាំ និងឲ្យបិទទាំងស្រុងតែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img