More

    បើករថយន្តឡើងសួនចែកទ្រូងផ្លូវ បុកផ្លាកសញ្ញាបាក់អស់២ដើម

    spot_img

    ភ្នំពេញ៖ យុវជនបើករថយន្តម៉ាកKIA ដឹកទំនិញមួយគ្រឿង បានរេចង្កូតឡើងលើសួនចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គូលស្លាកសញ្ញា ឲ្យខូចខាតចំនួនពីរដើម កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុនស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ បើករថយន្តម៉ាកKIAដឹកទំនិញពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2E-5402 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកឆ្វេងដៃឡើងលើ សួនចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាចំនួន ពីរដើមបណ្ដាលឲ្យបាក់មួយដើមរាបដល់ដី និងមួយដើមទៀតទ្រេត ចំណែករថយន្តបង្កក់កល់ ជាប់ទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានយករថយន្តមួយគ្រឿង អូសរថយន្តបង្កយកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌដង្កោ ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img