More

    ឳពុកកូនចុះដោះមង អកុសល្យលង់ទឹកស្លាប់ទាំងពីរនាក់

    spot_img

    បាត់ដំបង៖ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយប្រទះឃើញពីរនាក់ឳពុក និងកូនបានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងពេលដែលចុះទៅដោះមង នៅក្នុងទឹកដែលមានជម្រៅជ្រៅ។

    លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា ហេតុការណ៍គួរអោយ ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអន្លង់ត្រាំង ស្ថិតក្នុងក្រុមទី ១១ ភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

    លោកអធិការបានបញ្ជាក់ថា សាកសពជនរងគ្រោះ ដែលត្រូវលង់ទឹកស្លាប់ជាឳពុកឈ្មោះ ស៊ី សំអូន អាយុ ៥៨ឆ្នាំ និងកូនប្រុសឈ្មោះ ស៊ី សុភាបុត្រ អាយុ ១៤ឆ្នាំ ទាំងពីរនាក់រស់នៅក្រុមទី៩ ភូមិស្រែជីពៅ ឃុំមានជ័យស្រុកសំ ឡូត។

    លោកអធិការបញ្ជាក់បន្ថែមថា ជារៀងរាល់ថ្ងៃ លោក ស៊ី សំអូន តែងតែនាំកូនប្រុសរបស់គាត់ឈ្មោះ ស៊ី សុភាបុត្រ យកមងទៅដាក់ចាប់ត្រី នៅក្នុងទឹកនោះនាពេលល្ងាច ហើយនៅពេលព្រឹក ព្រ លឹមទាំងពីរនាក់ឳពុក និងកូនបានចេញពីផ្ទះទៅ ដោះមងក៏ប៉ុន្តែនៅព្រឹកថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទាំងពីរនាក់ឳពុក និងកូនចេញពីផ្ទះទៅដោះមងជាធម្មតា តែដោយសារ លើកនេះចេញទៅបាត់យូរ មិនឃើញវិលត្រឡប់ មកលំនៅដ្ឋានវិញ ទើបប្រពន្ធរបស់គាត់កើតការសង្ស័យ ក៏តាមទៅរកនៅចំណុចអន្លង់ត្រាំងនោះ តែមិនបានឃើញ មនុស្សនោះទេគឺ ឃើញតែម៉ូតូនិងសម្លៀកបំពាក់នៅទីនោះ។

    ក្រោយពីឃើញហេតុការណ៍បែបនេះ គាត់ជាប្រពន្ធ បានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកសំឡូត ឱ្យដឹងអំពីរឿង នេះ ហើយភ្លាមនោះដែរ លោកអធិការស្រុក ក៏បានចាត់តាំងកម្លាំង ទៅដល់ចំណុចទីតាំងខាងលើ និងចុះក្នុងទឹករាវរក ក៏បានប្រទះឃើញបុរសជាឳពុកនិងកូន បានស្លាប់បាត់បង់ជីវិត នៅក្នុងទឹកនោះបាត់ទៅហើយ។

    លោកអធិការបានឱ្យដឹងទៀតថា ចំ ពោះការ ស្លាប់ របស់ឳពុកនិងកូននេះ មិនមានអ្នក ណាម្នាក់ បានឃើញនោះទេ ហើយនៅពេលស្រង់សាក សពចេញពីក្នុងទឹកមកលើគោកការ ពិនិត្យ លើ រាងកាយសាកសព ហាក់មិនមានស្លាកស្នាមឬ ស្ថានភាពណាផ្សេងគួរឱ្យកត់ សម្គាល់នោះទេ លោកអធិការបានសន្និដ្ឋានថា ករណីនេះទំនងជាមានម្នាក់ ក្នុងចំណោមពីរនាក់ឳពុក និងកូនដើរសារមង ហើយធ្លាក់ទៅដល់ទឹកជ្រៅលង់ ទើបមានម្នាក់ទៀតចុះទៅជួយ ក៏លង់ទឹកស្លាប់ទាំងពីរនាក់តែម្តង។

    ក្រោយការពិ និត្យសាកសពរួចសមត្ថកិច្ចជំនាញ បានប្រគល់សាកសពទៅ ឱ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img