ទំព័រដើម ទំព័រដើម ចោរកាច់សោរកម៉ូតូទាំងថ្ងៃក្នុងក្រុងប៉ៃលិន ផ្អើលអស់ប្រជាពលរដ្ឋ និងអ្នកដំណើរ

ចោរកាច់សោរកម៉ូតូទាំងថ្ងៃក្នុងក្រុងប៉ៃលិន ផ្អើលអស់ប្រជាពលរដ្ឋ និងអ្នកដំណើរ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅស្ថិតនៅក្នុងផ្សារប៉ាហ៊ី ហៅផ្សារសាមគ្គី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីកញ្ញា ហ៊ីម លីហួយ ជាម្ចាស់ម៉ូតូបានឲ្យដឹងថា ជារាងរាល់ថ្ងៃ ពេលចេញពីរៀនគេ តែងតែយកម៉ូតូទុកនៅលើចិញ្ចើមថ្លូវ ជិតតូបលក់អឺវ៉ាន់របស់ខ្លួន នៅផ្សារសាមគ្គីខាងលើ។ មុនពេលកើតហេតុ គេចូលទៅរៀបចំអឺវ៉ាន់ និងបិទតូបដូចសព្វដង ហើយបិទរួចក៍ចេញមកយកម៉ូតូជិះទៅផ្ទះ ក៍មិនឃើញម៉ូតូរបស់ខ្លួន រួចក៍ស្រែកឆោឡោរកម៉ូតូតែម្តង។

ម៉ូតូដែលបាត់នោះម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ (ប៉ៃលិន1C-3426)ទើបនឹងទិញបានប៉ុន្មានខែមុននេះ។

តាមការអះអាងរបស់អាជីវករ ដែលលក់ដូរទៅចំណុចខាងលើ បានឲ្យដឹងថា ឃើញមានមនុស្សប្រុសម្នាក់ ពាក់មួកពាក់ម៉ាស់ និងស្ពៀយកាបូបមួយដើរទៅដើរមក នៅជិតម៉ូតូតែមិនបានចាប់អារម្មណ៍ មួយសន្ទុះក្រោយមក ស្រាប់តែបានបាត់ម៉ូតូនោះតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលខេត្តប៉ៃលិន បានចុះទៅសួនាំដើម្បីកំណត់មុខសញ្ញា តាមចាប់ជនល្មើស មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះពលរដ្ឋ ដែលជាម្ចាស់ម៉ូតូក៏បានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសខាងមន្ត្រីជំនាញសាធារណៈការ សូមមេត្តាជួយពិនិត្យឲ្យបានច្បាស់ ក្នុងករណីមានជនផ្សេង ស្នើរសុំធ្វើឯកសារ ម៉ូតូរបស់គាត់ ដែលមានឈ្មោះដូចកាតគ្រីនោះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម