More

    យុវជនម្នាក់ចុះលេងទឹកជ្រោះ ត្រូវទឹកកួចយកទៅបាត់

    spot_img

    បាត់ដំបង៖ យុវជនម្នាក់ចុះលេងទឹកជ្រោះជាមួយមិត្តភក្តិ តែត្រូវទឹកហូរកួចយកទៅបាត់ គ្មានអ្នកជួយទាន់។ ហេតុាករណ៍នេះ បានកើតឡើងនៅអំឡុងវេលាម៉ោង១២.០០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ ត្រង់ចំណុចសំណង់ស្ពានវត្តអូរតាគី ឋិតក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

    អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេឃើញសិស្សសាលាមានប្រុស មានស្រីប្រមាណជា៥ ទៅ៦នាក់ បានមកលេងមាត់ទឹកដែលកំពុងហូរខ្លាំង យ៉ាងត្របាញ់ម្តុំគល់ស្ពាន បានមួយសន្ទុះ គេឃើញមានយុវជនចំនួន ២នាក់បានចុះលេងទឹក ហើយសើចលេងយ៉ាងសប្បាយរីករាយ មិនយូរប៉ុន្មានយុវជនទាំង២នាក់ បានដើររំកិលខ្លួន ចុះទៅកណ្តាលទឹកប្រឡាយ ដោយមិននឹកស្មានថាជាទីកន្លែង ដែលជ្រៅនិងមានទឹកហូរកួចខ្លាំង ក៏បណ្តាលអោយលង់ និងលិចបាត់ទៅក្នុងទឹកតែម្តង ចំណែកឯមិត្តភក្តិម្នាក់ បានខំប្រឹងស្រវាទាំងត្រដាបត្រដួស ទើបរួចផុតពីទឹកកួច។

    លោក លឹម ព្រីង ជាឱពុកជនរងគ្រោះបានប្រាប់ថា យុវជនរងគ្រោះមានឈ្មោះ លាង ណាវីន អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងជាសិស្សសាលារៀន នៅវិទ្យាល័យមុនីវង្ស។

    ការភ្ញាក់ផ្អើលជុំវិញករណីខាងលើនេះ កម្លាំងអធិការនគរបាលស្រុកថ្មគោល និងសាច់ញាតិ រួមទាំងអ្នកស្រុកជាច្រើននាក់ បានខ្នះខ្នែងក្នុងការ ចុះរាវរកអស់ជាច្រើនម៉ោង ទីបំផុតក៏នៅតែរក មិនឃើញជនរងគ្រោះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img