More

    ចាប់ខ្លួនអ្នកលេងល្បែងមាន់អនឡាញ ១០នាក់បញ្ជូនទៅតុលាការ នៅខេត្តកំពង់ឆ្នាំង

    spot_img

    កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២ ខែ១១ ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត សម្របសម្រួលដោយ លោក អុិត សុធា ព្រះរាជអាជ្ញាខេត្ត និងដឹកនាំដោយស្នងការរង២រូប គឺឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី និងវរសេនីយ៍ត្រី ពេជ្រ រី បានចុះលោមព័ទ្ធ ចាប់បានក្រុមអ្នកញៀនល្បែងមាន់តាមអនឡាញ ចំនួន១៧នាក់ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌។

    តាមសត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនោះឃាត់បានមនុស្សសរុប១៧នាក់ និងយកម៉ូតូបាន២១គ្រឿង តែក្រោយពេលសាកសួររួច មនុស្ស៧នាក់ ក៏បានអនុញ្ញាតិឲ្យទៅផ្ទះវិញ ដោយសារជាអ្នកអង្គុយផឹកកាហ្វេ មិនពាក់ព័ន្ធបទល្មើសឡើយ។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះដែលបើកហាងកាហ្វេ លេងល្បែងមាន់អនឡាញនេះ មានឈ្មោះ ជុំ ថ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ចំណែកក្រុមអ្នកលេងផ្សេងទៀត ដែលពាក់ព័ន្ធអំពើល្មើសនេះ មានឈ្មោះ១-ឈ្មោះ ហាប់ យូ ២-ឈ្មោះ អុឹង រតនា ៣-ឈ្មោះ វិន ដារ៉ា ៤-ឈ្មោះ ម៉ែន សោម ៥-ឈ្មោះ សៅ ចំរើន ៦-ឈ្មោះ យ៉ាន យ៉េន ៧-ឈ្មោះ សឿ សេ ៨-ឈ្មោះ ហេ ហូយ ៩-ឈ្មោះ អ៊ុ ចាន់គា ទី១០គឺម្ចាស់ផ្ទះ។

    សូមរំលឹកថា កន្លងមកឧត្តមសេនីយ៍ទោ ខូវ លី ធ្លាប់បានបញ្ជាក់ប្រាប់ឲ្យដឹងថា បើមូលដ្ឋានណា កើតមានករណីល្បែងស៊ីស មូលដ្ឋានប៉ុស្តិ៍ និងអធិការដ្ឋាននោះ មិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកហូតមុខតំណែង ឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា លោកនឹងបញ្ជាបង្ក្រាបឲ្យបាន នូវល្បែងស៊ីសងទាំងអស់នេះ ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

     

    spot_img

    អត្ថបទទាក់ទង

    spot_img