ទំព័រដើម ទំព័រដើម សមត្ថកិច្ចស្ទើរតែអស់លទ្ធភាពអប់រំ ពលរដ្ឋដែលលក់ដូរលើផ្លូវសាធារណៈ មានតែប្រើវិធានការក្តៅ

សមត្ថកិច្ចស្ទើរតែអស់លទ្ធភាពអប់រំ ពលរដ្ឋដែលលក់ដូរលើផ្លូវសាធារណៈ មានតែប្រើវិធានការក្តៅ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ នគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញផ្សារអគ្គថ្មី និងតាមដងផ្លូវបេតុង ខាងកើតផ្សារត្រី ក្រុងប៉ោយប៉ែត ដើម្បីសម្រួលឲ្យមានរបៀបរៀបរយ តែវិធានការមួយនេះ ហាក់ដូចគ្មានប្រសិទ្ធភាពល្អសោះ ព្រោះពលរដ្ឋមិនចូលរួមសហការ ទំនងចាំចំណាត់ការក្តៅហើយមើលទៅ។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផ្នែកចរាចរណ៍ ដែលបានទទួលបញ្ជា ពីលោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បាននិយាយថា មានតូបជាច្រើន ដែលមានលក់សម្ភារប្រើប្រាស់ តូបលក់ផ្លែឈើ បន្លែ ត្រីសាច់ រួមទាំងរទេះលក់សាច់មាន់ សាច់គោ សាច់ជ្រូក និងអាជីវករដាក់លក់លើផ្លូវ តាមកញ្ច្រែង ល្អី ធ្វើឲ្យអ្នកទិញ ឈប់ទិញនៅលើផ្លូវ ដែលជាហេតុធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ។

លោកបានបន្តទៀតថា អាជីវករត្រូវបញ្ឈប់ការដាក់តាំងលក់ ទំនិញ បន្លែ ត្រីសាច់របស់ខ្លួននៅលើផ្លូវ សាធារណៈបែបនេះទៀត ដើម្បីបញ្ជៀស នៃការកកស្ទះចរាចរណ៍ ដែលអាចបង្ក ឱ្យមានហានិភ័យផ្សេងៗកើតឡើង ជាយថាហេតុ និងកុំឲ្យមានការរិៈគន់ ពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវផងដែរ។

លោកបានបញ្ជាក់ថា ការអនុវត្តពន្យល់អប់រំណែនាំនេះ ឃើញថា បានធ្វើជាច្រើនដងមកហើយ តែមិនមានប្រសិទ្ធភាព គឺដូចវេចចក បើចង់ឲ្យមានប្រសិទ្ធិភាពនោះ លុះត្រាតែមានការចូលរួម ពីរដ្ឋបាលក្រុងប៉ោយប៉ែត នឹងត្រូវមានវិធានការក្តៅ ឲ្យបានច្បាស់លាស់ គឺចាប់ផាកវិន័យតែម្តង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម