More

    កំពុងកាច់សោម៉ូតូ ម្ចាស់មកទាន់ក្របួចជាប់តែម្តង

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពកាច់សោរកម៉ូតូ របស់ប្រជាពលរដ្ឋ តែមិនបានសម្រេច ត្រូវបានម្ចាស់ឃេីញទាន់ ដេញចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០២០ នៅក្នុងបុរីរុងរឿង ភូមិទួលព្រង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

    ជនសង្ស័យឈ្មោះធុន ធី ភេទប្រុសអាយុ៣១ឆ្នាំ មានស្រុកកំណេីតនៅខេត្តព្រៃវែង។

    តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ 1K-3206 នៅខាងមុខផ្ទះ ដោយចាក់សោរកត្រឹមត្រូវ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យខាងលេី មកធ្វេីសកម្មភាពកាច់សោរ តែជនរងគ្រោះឃេីញទាន់ ក៏ស្រែកចោរៗផ្អេីលដល់ប្រជាពលរដ្ឋ នៅក្បែរដេញចាប់រួចប្រគល់ជូនសមត្ថកិច្ច។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img