More

    ចាប់បានចោរលួចម៉ូតូ៣នាក់ ក្នុងថ្ងៃតែមួយនៅក្រុងបាត់ដំបង

    spot_img

    បាត់ដំបង៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងរយះពេលតែមួយថ្ងៃប៉ុណ្ណោះ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវបំបែកសំណុំរឿង អំពើលួចបានបីករណីផ្សេងគ្នា និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការឃាត់ខ្លួនទៅលើ ជនសង្ស័យជាប់ពាក់ព័ន្ធអំពើលួចនេះដែរ បានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចទីតាំងបីផ្សេងគ្នា ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនករណីទី១-ឈ្មោះ ខ្វឿង យ៉ាំងជុង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) ក្នុងចំណោមបក្ខពួកចំនួន ០៣នាក់ទៀតដែលកំពុងរត់គេចខ្លួន។ វត្ថុតាងដកហូតបានម៉ូតូហុងដា ZOOMER X ពណ៌ខ្មៅ ក្រហម ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AB 1591ចំនួន០១គ្រឿង។

    ករណីទី២-ឈ្មោះ ឡៃ ហ៊ាំម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនក្នុងករណីអំពើលួច(យកម៉ូតូ) និងបានដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ បាត់ដំបង 1L 4369។

    និងករណីទី៣-ឈ្មោះ វង្ស ផាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនក្នុងករណីអំពើលួច(យកម៉ូតូ) និងបានដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1l 3335។

    បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ក្រោយធ្វើការឃាត់ខ្លួន រហូតមកដល់ថ្ងៃនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img