More

    សមត្ថកិច្ចចាប់ឧបករណ៍នេសាទខុសច្បាប់ ជាច្រើនប្រភេទនៅស្រុកសង្កែ

    spot_img

    បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នង ការរងផែនការងារ ប្រឆាំងបទល្មេីស សេដ្ឋកិច្ច បានដឹកនាំកម្លាំងការិយាល័យ នគររបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដែលមាន លោក វរសេនីយឯក យី យក់សាន ជានាយការិយាល័យ ដោយសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិប ត្តិការបង្រ្កាបបទល្មើសនេសាទ ដោយ ខុសច្បាប់នៅលើបួនទីតាំងផ្សេងគ្មា ក្នុងភូមិសាស្រ្តភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

    លោក វរសេនីយឯក យី យក់សាន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឌកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការ រយះពេលពេញមួយថ្ងៃជាលទ្ធផល សមត្ថកិច្ចអនុវត្តបង្រ្កាបបានលើ០៤គោលដៅ ដែលក្នុងនោះគោលដៅ ទី១-ចំណុចត្រស់ជុំ ទី២-ចំណុចរាំងស្រោង , ទី៣-ចំណុចអូរដងក្តារ ,និងទី ៤-ចំណុចអូរជុំ។

    លោកបន្តថា នៅក្នុងយុទ្ធនាការការបង្រ្កាប ទាំង០៤គោលដៅខាងលើនេះ សមត្ថកិច្ចជំនាញរឹបអូសបានវត្ថុរាងរួមមាន៖ -សាច់មងប្រវែង ២,០០០ម៉ែត្រ – ឡុកចំនួន ០៩ឡុក -និងបង្គោលឈើចំនួន ៧២០ដើម។

    ហើយក្រោយពេលបញ្ចប់កិច្ចប្រតិត្តិការនេះ សម្ភារៈល្មើស ច្បាប់ខាងលើសមត្ថកិច្ច បានធ្វេីការដុតបំផ្លាញចោល នៅនឹងកន្លែងផងដែរ ហើយចំណែកឯមុខសញ្ញា ប្រព្រឹត្តិអំពេីល្មេីសច្បាប់សមត្ថ កិច្ចកំពុងកំណត់អត្តសញ្ញាណហេីយ ពេលបន្ទាប់នឹងត្រូវ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕ រូបភាព​ និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img