
បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ជិះទូក ទៅច្រូតស្មៅឲ្យគោសុី ស្រាប់តែមើលមុខធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអណោចអាធ័មគួរឲ្យសង្វែគ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចសំណង់ទី២ ស្ថិតក្នុងភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មេប៉ុស៍សង្កាត់ទឹកថ្លា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រឿន ពន្លក អាយុ៦៣ឆ្នាំ ភេទប្រុស រស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក មេប៉ុស៍្តបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានអុំទូកជូនប្រពន្ធចេញពីស្រែទៅផ្ទះ រួចហើយគាត់បានបន្តជិះទូក ទៅច្រូតស្មៅឲ្យគោសុី ដោយគាត់មានវ័យចំណាស់ ហើយសុខភាពមិនសូវល្អ បណ្តាលឲ្យវិលមុខធ្លាក់ ពីទូកចូលទៅក្នុងទឹកជម្រៅ ប្រហែល១៤.ទៅ១៥ម៉ែត្រ មួយសន្ទុះក្រោយមកមានក្មេងៗបួនប្រាំនាក់ បានឃើញតែទូក ក៏បាននាំគ្នាចុះរាវរក បានប្រទះឃើញសពនៅក្នុងទឹកស្រះ។ ពេលនោះដែរមានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិជាច្រើននាក់ បានចុះជួយអន្តរាគមន៍ ដឹកសពយកមកផ្ទះ សពត្រូវបានក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ សន សុង