More

    អ្នកឆក់កាបូបចាប់អត់បាន ចាប់បានអ្នកជិះបិទគូទនៅខណ្ឌមានជ័យ

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីពួកគេជិះម៉ូតូ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសម្នាក់បានសម្រេច ហើយក៏បើករត់យ៉ាងលឿនទៅដួល នៅមុខពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃ ទី២៧ ខែតុលា ឆ្នាំង២០២០ ត្រង់ចំណុចមុខមន្ទីពេទ្យ ខ្មែរ សូវៀត(ហៅពេទ្យរុស្សុី) នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន មិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1GZ.2810ជាអ្នកបិតគូទ។ ចំណែកឯជនរងគ្រោះជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ1CT.1666។

    តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ចេញពីញ៉ាំការគេនៅអ៊ីអន២ ខណ្ឌសែនសុខ ហើយក៏ជិះម៉ូតូទៅផ្ទះវិញ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច គល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូមកពីក្រោយចំនួនម៉ូតូ២គ្រឿង គ្នា៤នាក់ ម៉ូតូទីមួយគឺម៉ាកឌ្រីមសង់អ្នកបិតគូទដែរ សមត្ថកិច្ចឃាត់បាន ម៉ូតូមួយទៀតមិនស្គាល់ម៉ាក បានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ របស់គាត់នៅក្នុងហោប៉ាវ បានសម្រេច ជិះរត់គេចយ៉ាងលឿន ខណៈពេលនោះគាត់បានស្រែកឆោឡោ ដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យដែលជាអ្នកបិទគូទ ភិតភ័យក៏ជិះម៉ូតូលឿនទៅ វ៉ាក់អើ និងប្រជាពលរដ្ឋដែលឆ្លងកាត់នៅមុខពេទ្យរុស្ស៊ី បណ្ដាលឲ្យដួលម៉ូតូហើយពេលនោះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចាប់បានម្នាក់ រត់រួចម្នាក់និង២នាក់ ទៀតជិះម៉ូតូយកទូរស័ព្ទ របស់ជនរងគ្រោះគេចខ្លួន បាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យទី២ ចំណែកជនសង្ស័យសមត្ថកិច្ច ធ្វើកំណត់ហេតុនិងបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img