More

    ចាប់បានជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួនធំ

    spot_img

    បាត់ដំបង៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៦និង០៥នាទី ថ្ងៃ១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

    ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ដែរជាលទ្ធផលសមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
    វត្ថុតាងចាប់យកបានរួមមាន៖
    -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់ ទម្ងន់ ៥០,៩៤ក្រាម
    -ទូរស័ព្ទដៃចំនួន ០១គ្រឿង
    -និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

    ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំ សំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់ តុលាការចាត់ការតាមនីតិវីធី៕ រូបភាព និងអទ្ថបទ៖​ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img