More

    រវល់ទៅលក់ដូរនៅផ្សារ មកវិញផ្ទះឆេះខ្ទេច សង្ស័យឆ្លងចរន្ត

    spot_img

    បាត់ដំបង៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋអស់ចំនួន០១ខ្នង ខណៈដែលម្ចាស់ចាក់សោរចោល ចេញទៅលក់ឥវ៉ាន់នៅក្នុងផ្សារ។

    មន្ត្រីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តបាត់ដំបង បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី០៩ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ០៥ម៉ែត្រx០៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ផេង ស្រឿន ភេទប្រុស អាយុ៦៨ឆ្នាំ និងប្រពន្ធ ឈ្មោះ អៃ នី អាយុ៦២ឆ្នាំ រស់នៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    បានតាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើ បានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារគាត់មិនបាននៅផ្ទះទេ នាំគ្នាចេញទៅលក់ឥវ៉ាន់នៅក្នុងផ្សារ លុះក្រោយមកក៏តែមានអ្នកជិតខាង ប្រាប់ថាផ្ទះត្រូវភ្លើងឆេះ ភ្លាមនោះពួកគាត់ ក៏នាំគ្នាទៅមើលឃើញផ្ទះ ត្រូវបានភ្លើងកំពុងឆាបឆេះអស់ទាំងស្រុងបាត់ហើយ។

    ជាមួយគ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គិភ័យស្រុកចំនួន០១គ្រឿង ចេញអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងសាកសួរជំវិញ ករណីខាងលើនិងបានសន្និដ្ឋានថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ហើយទំហំនៃការខូចខាត ផ្ទះ០១ខ្នងឆេះទាំងស្រុង គ្រែដេកចំនួន០១ ទូរទស្សន៍ចំនួន០១គ្រឿង និងខោអាវគូបមួយចំនួនធំ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img