More

    រថយន្តដឹកកញ្ចក់ចុះចំណោត ក្រឡាប់ផ្ងារជើងស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    spot_img

    កោះកុង៖ រថយន្តដឹកកញ្ចក់១គ្រឿង បើកចុះចំណោតក្រឡាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង០០នាទី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦០-៦១ នៅចំណុចភ្នំអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    លោកវរសេនីយ៍ត្រី កែវ គីណ្ណារ៉ា ទទួលផែនចរាចរណ៍ បានឱ្យដឹងថា ករណីគ្រោះយានដោយខ្លួន ឯងខាងលើ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E1100 បើកបរទិសដៅដឹកកញ្ចក់ពីរភ្នំពេញ ទៅកោះកុង មកដល់ចំណុចកើត ហេតុក្រឡាប់ដោយខ្លួនឯង បណ្តាលអោយស្លាប់មនុស្សចំនួន ០១នាក់ ប្រុស និងរងរបួសធ្ងន់ចំនួន ០១នាក់ ប្រុស។ មូលហេតុនៃគ្រោះថ្នាក់ ដោយសារប្រើប្រាស់ល្បឿនលឿន ពេលផ្លូវចុះចំណោតបត់បែនខ្លាំង។

    អ្នកបើកបរឈ្មោះ ចាន់ តារា ភេទ ប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់)។ ចំណែកព្រូឡានឈ្មោះ ជិន សុវណ្ណភារុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកបាធាយ ខេត្តកំពង់ចាម(ស្លាប់)។

    លោកអធិការបន្តថា ក្រោយកើតហេតុ ជនរងគ្រោះកម្លាំងសមត្ថកិច្ច បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។ ចំណែកសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចរងចាំក្រុមគ្រួសារសព មកប្រគល់និងទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

    លោកអធិការបានសូមអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកបើកបររថយន្តគ្រប់ប្រភេទ មេត្តាបើកបរមាន ការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាផ្លូវ ជាតិលេខ៤៨យើង មានចំណោត និងបត់បែនច្រើន។ ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img