More

    រថយន្តស្លាកលេខនគរបាល ជិះលក្ខណៈឯកជន សង្ស័យអ្នកបើកស្រវឹងបុកបង្គោលភ្លើង ទៅមុខលែងរួចអ្នកបើករត់បាត់

    spot_img

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តhillux vigoពាក់ស្លាកលេខ នគរបាល មួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកបង្គោលភ្លើងថ្ម នៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម ទៅមុខលែងរួច ហើយក៏រត់គេចខ្លួនបានទៅ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូង ស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុង សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក hillux vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ទៅបុកនឹងបង្គោលភ្លើងថ្ម បណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំពោះអ្នកបើករងរបួស បែកចិញ្ចើមបន្តិចបន្តួចរងរបួសស្រាល។ ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិ មកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។

    ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៏ខណ្ឌ បានចុះមកដល់កន្លែងកើតហេតុហើយ ក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img