More

    សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិម្នាក់អនុវត្តតាមផ្លូវច្បាប់

    spot_img

    (បាត់ដំបង) ជនសង្ស័យជាមុខសញ្ញាគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិម្នាក់ ក្នុងចំណោមប័ក្សពួក២នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលជនសង្ស័យកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅចន្លោះវេលាម៉ោង ០៣និង៥០នាទី ទៅ ម៉ោង០៤និង៣០ឲវានាទី នៅចំណុចភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ជាមួយបក្សពួកម្នាក់ទៀត បានចូលទៅគាស់បង្អួចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៉ី ណា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងខេត្តប៉ៃលិន ហើយលួចយកកាបូបនិងទូរស័ព្ទដៃរួចក៏ជិះគេចខ្លួនបាត់ ហើយត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានម្នាក់។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img