More

    រថយន្តពេទ្យឯកជនមួយគ្រឿង បុកប៉ះជាមួយរថយន្តLEXUS RX300 បណ្តាលអោយក្រឡាប់ផ្ងាជើង

    spot_img

    (បាត់ដំបង) រថយន្តពេទ្យឯកជន មួយគ្រឿងបុកប៉ះជាមួយរថយន្ត LEXUS RX300បណ្តាលអោយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកស្តុប២ធ្នូ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា: ដំបូងគេឃើញរថយន្តមន្ទីរពេទ្យឯកជនពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ សៀមរាប 2D-0936 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ទីតាំងកើតហេតុស្រាប់តែមានរថយន្តម៉ាក LEXUS RX300ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2A-7888 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរថយន្តពេទ្យក្រឡាប់ខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img