More

    ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ)

    spot_img

    នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង១៥នាទី សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌ៧មករា បានឃាត់ខ្លួនជនង្ស័យ០១នាក់ នៅត្រង់ចំនុចមុខផ្ទះលេខ៨៧ អឺ០ ផ្លូវ១៦៤ ភូមិ៤ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ជនសង្ស័យ:
    ១/ឈ្មោះសុខ រិទ្ធភេទប្រុស អាយុ ៣៣ឆ្នាំ(ថ្ងៃខែឆ្នាំកំណើតៈ ០១-១០-១៩៩១)ជនជាតិខ្មែរមុខរបរអ្នកដឹកជញ្ជូន។ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៧១សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។

    ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន យើងបានធ្វើតេស្តិស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញ
    ថា(វិជ្ជមាន)មានសារធាតុញៀន។

    សម្ភារ: និងវត្ថុតាងដកហូតពីជនសង្ស័យរួមមានៈ

    ១/ម៉ូតូ១គ្រឿងម៉ាកSUZUKI BURGMAN ពណ៌ខៀវក្រម៉ៅ ស្លាកលេខកណ្តាល1AL-1929
    ២/នាឡិកាដៃ១គ្រឿងម៉ាក OLEVS ខ្សែស្បែកពណ៌សូកូឡា។
    ៣/លោហៈធាតុពណ៌លឿង ចំនួន១ខ្សែរប្រវែង៤០ស.ម(ជារបស់ជនសង្ស័យ)
    ៤/កាបូបក្រណាត់ស្ពាយចំហៀងចំនួន១ពណ៌សលាយត្នោត(ជារបស់ជនរងគ្រោះ)

    សមត្ថកិច្ចយើងបានប្រគល់កាបូបក្រណាត់ស្ពាយចំហៀងចំនួន១ ពណ៌សលាយត្នោតអោយទៅជនរងគ្រោះវិញតាមការស្នើសុំ។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

    spot_img

    អត្ថបទទាក់ទង

    spot_img