More

    ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើកាមេរ៉ាថតរូបជនរងគ្រោះអាក្រាតកាយ

    spot_img

    នៅ​ថ្ងៃទី​ ២៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៤ វេលា​ម៉ោង​២២ .៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក​សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០១នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ប្រេី​កាំមេរ៉ា​ទូរស័ព្ទ​ថតរូប​ជន​រងគ្រោះ​អាក្រាត​កាយ​។

    សំភារៈ​ដក​ហូត​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ចំនួន​០២គ្រឿង​ និង​សំភារៈ​មួយ​ចំនួន​ទៀត​។

    បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

    spot_img

    អត្ថបទទាក់ទង

    spot_img