More

    ក្មេងទំនើង០១ក្រុមទៀតហើយ! មានគ្នា១២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនដករហូតម៉ូតូ០៥គ្រឿងនិងទូរស័ព្ទ ចំនួន ១២ គ្រឿង ដើម្បីសាកសួរ.!

    spot_img

    ខេត្តព្រះសីហនុ ៖ ថ្មីៗនេះក្មេងទំនើងជាច្រើនក្រុមត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្ទាប់ៗនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តព្រះសីហនុ នេះបើតាមបណ្ដាញព័ត៌មានយើងទទួលបាន កាលពីថ្ងៃទី២៦.២៧ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្រុមក្មេងទំនើងបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យភ្លាម វេលាម៉ោង០១និង០០នាទី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌចេញស្វែងរក ។

    កម្លាំងសមត្ថកិច្ចជំនាញបានល្បាតជិះតាមដងផ្លូវ ដើម្បីការពារ សន្តិសុខ សុវត្តិភាព បានចេញដេញដល់ចំណុចម្តុំផ្លូវឧតុនិយម ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ប្រទះឃើញមានក្មេងទំនើង០១ក្រុម មានគ្នា១២នាក់ ក៏បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ ។ ពេលនោះពួកគេបានសារភាពថាពិតជាបានបង្ហោះម៉ូតូមែន ដោយធ្លាប់ធ្វើសកម្មភាពបង្កចលាចល សកម្មនៅរាជធានីភ្នំពេញ ហើយបានមកសំរាក១យប់នៅខេត្តកំពតទើបចេញមកដល់ខេត្តព្រះសីហនុនេះ ។ វត្ថុតាងដករហូតពីក្រុមក្មេងទំនើងមានទូរស័ព្ទ ចំនួន ១២ គ្រឿង និងម៉ូតូ០៥គ្រឿង ។

    សមត្ថកិច្ចជំនាញបានបញ្ចាក់បន្ថែមទៀតថា ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img