More

    អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកមោងឬស្សី

    spot_img

    (បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤  នៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

    ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងសង្ក័សី ប្រក់ស័ង្កសី និងមានសំយាប ៣ម៉ែត្រ(ឆេះទាំងស្រុង)និងសម្ភារៈប្រើប្រាស់មួយចំនួនសរុបជាទឹកប្រាក់អស់ប្រហែល ៥០ម៉ឺនរៀល ដែលម្ចាស់ផ្ទះឈ្មោះ សោម រួន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

    ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តទៅជួយពន្លត់ទេដោយសារកន្លែងកើតហេតុមានចំងាយឆ្ងាយនឹងទទួលបានពត៌មានយឺតពេល  ហើយចំពោះករណីនេះដែរបង្ករឡើងដោយជនសង្ស័យជាកូនប្រុសម្ចាស់ផ្ទះបានដុតក្រោយសុំលុយម្តាយមិនបាន ។

    ក្រោយកើតហេតុជនសង្ស័យជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img