More

    បង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោកាប់)

    spot_img

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០០និង១០នាទី បន្ទាប់ពីបានទទួលការរាយការណ៍មកថា នៅចំណុចផ្លូវខ្សែកាប សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន០៣ម៉ូតូ មានគ្នាប្រហែល ០៦ទៅ ០៧នាក់ បានប្រើកាំបិតបុ័ងតោកាប់ និងវាយទៅលើជនរងគ្រោះ ០២នាក់ នោះភ្លាម ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងម៉ូតូល្បាតរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង០០និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានប្រទះឃើញក្រុមជនសង្ស័យនៅចំណុចដើមដូងចុងឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក៏ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ ដកហូតខ្សែក្រវ៉ាត ០២ខ្សែ កាបូបស្ពាយ ០១ និងម៉ូតូ ០១គ្រឿង ម៉ាកHonda Dream C125 និងបានដេញប្រផាប់ចាប់ប្រភីងជនសង្ស័យចំនួន ០២ ម៉ូតូទៀត ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ជាបន្តបន្ទាប់ នៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងដកហូតម៉ូតូ ០១ គ្រឿង ម៉ាក Honda CB រួចសមត្ថកិច្ចយើងបាននាំជនសង្ស័យទាំង០៥នាក់ និងវត្ថុតាងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី ។ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦និង០០នាទី ក៏ឃាត់បានជនសង្ស័យ ០១នាក់ទៀត យកមកសួរនាំបន្ថែមតាមនីតិវិធី ។ ក្រោយពីធ្វើការសួរចម្លើយទើបរកឃើញថា ៨នាក់ខាងលើ ក្នុងនោះ មានពីរនាក់ជាជនរងគ្រោះ ភេទប្រុស អាយុ២០ឆ្នាំ និង២៦ឆ្នាំ មួយរបួសស្មារខាងឆ្វេង មួយទៀតរបួសស្រាល ចំណែកឯ០៦នាក់ទៀត ជាជនដៃដល់ និងជាជនសង្ស័យដែលមានអាយុពី ១៤ឆ្នាំ ដល់២២ឆ្នាំ ។

    ដោយករណីខាងលើនេះ ជាករណីហិង្សា មានស្ថានទម្ងន់ទោស (កាប់លើជនរងគ្រោះដោយមានការភ័ន្តច្រលំ មនុស្ស) ។

    បច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល  កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img