(ប៉ៃលិន) ដោយប៉ុន្មានថ្ងៃមុននេះ មេឃភ្លៀងខ្លាំងទឹកភ្លៀងហូរមិនទាន់ បានជន់លិចចូលផ្សារបង្កការរំខានការលក់ដូររបស់អាជីវករ និងផ្ទះប្រជាពលរដ្ឋមួយចំនួនក៍ត្រូវបានទឹកហូរចូលផងដែរ។ ទើបនៅព្រឹកថ្ងៃទី១៥ខែឧសភានេះខាងរដ្ឋបាលក្រុង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយគណ:កម្មការផ្សារសាមគ្គីចុះស្តារលូដែលកកស្ទះសុទ្ធតែសំរាមបង្កអោយស្ទះទឹកហូរមិនទាន់ទើបលិចចូលផ្ទះពលរដ្ឋ។
លោក មាសវុធ ប្រធានគណ:កម្មការផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីបានអោយដឹងថា ដោយប៉ុន្មានថ្ងៃមុននេះ ភ្លៀងមួយមេយ៉ាងធំតាមកន្លែងមួយចំនួនលូហូរមិនទាន់បានហៀរចូលផ្សារតែបានស្រកទៅវិញមិនបង្កអោយខូចខាតរបស់របររបស់អាជីវករទេហើយការហូរមិនទាន់នេះគឺមកពី កត្តាលូស្ទះនិងភ្លៀងធ្លាក់ខ្លាំងរយះពេលយូរផង។ ហើយឥឡូវនេះទើបលោកបានរាយការណ៍ជូនខាងរដ្ឋបាលក្រុងដឹកនាំកម្លាំងសមត្ថកិច្ចជួយធ្វើចរាចរណ៍ដើម្បីយកគ្រឿងចក្រចុះស្តារតែម្តង។
ជាមួយនិងការចុះស្តារប្រព័ន្ធលូនេះ លោកលឹមវណ្ណា អភិបាលរងក្រុងប៉ៃលិន
ក៍សូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់សូមកុំចោលសំរាមពាសវាលពាសកាលហើយកុំបោះឬបោសសំរាមបញ្ចូលលូនាំអោយកកស្ទះនិងមានក្លិនមិនល្អប៉ះពាល់ដល់អ្នកធ្វើដំណើរនិងភ្ញៀវទេសចរណ៍ថែមទៀត យើងត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវហើយនៅជំវិញផ្សារនិងបរិវេណទីសាធារណ:តាមដងផ្លូវ យើងមានធុងសំរាមគ្រប់គ្រាន់(យើងចូលរួមថែទៅបរិស្ថានទាំងអស់គ្នាដើម្បីខ្លួនយើងផ្ទះយើងខេត្តយើងនិងសង្គមជាតិយើងទាំងមូល)៕