More

    ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នាចុងក្រោយត្រូវសមត្ថកិច្ចក្រសោបបាន៩នាក់យកមកអធិការចាត់ការតាមច្បាប់

    spot_img

    (បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ០២ក្រុមមានគ្នា០៩នាក់ក្រោយពួកគេវាយតប់គ្នាទៅវិញទៅមកបង្កភាពអាណាធិបតេយ្យពេញដងផ្លូវសាធារណៈធ្វើអោយមានការភ័យខ្លាចដល់ពលរដ្ឋ។

    ប្រភពពីសមត្ថកិច្ចបានអោយដឹងនៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា យុវជនត្រូវបានឃាត់ខ្លួនទាំង០៩នាក់ ក្នុងនោះក្រុមទី០១មានគ្នា ៦នាក់រួមមាន!
    ១.ឈ្មោះ យេប សឡេះ ភេទប្រុស អាយុ២១ឆ្នាំ
    ២.ឈ្មោះ លីម រ៉គិប ភេទប្រុស អាយុ២៧ឆ្នាំ
    ៣.ឈ្មោះ ស្មាន ឌ័រវ៉ូដ ភេទប្រុស អាយុ១៨ឆ្នាំ
    ៤.ឈ្មោះ ហៀត យូរិត ភេទប្រុស អាយុ១៧ឆ្នាំ
    ៥.ឈ្មោះ ហៀត ហ្វារិត ភេទប្រុស អាយុ១៩ឆ្នាំ
    ៦.ឈ្មោះ រ៉ា សៀងហៃ ភេទប្រុស អាយុ១៥ឆ្នាំ ទាំង០៦នាក់មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
    -ក្រុមទី២ មានគ្នា ៣នាក់រួមមាន!
    ១.ឈ្មោះ វណ្ណៈ សុភា ភេទប្រុស អាយុ២៧ឆ្នាំ
    ២.ឈ្មោះ វណ្ណៈ សុភ័ណ្ឌ ភេទប្រុសអាយុ៣២ឆ្នាំ
    ៣.ឈ្មោះ បារាំង អារ៉ាហ្វាត់ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

    ក្រោយពីឃាត់ខ្លួនធ្វេីការសាកសួរជនសង្ស័យទាំងអស់បានឆ្លេីយសារភាពថាពួកខ្លួនពិតជាបានវាយតប់គ្នាទៅវិញទៅមកពិតប្រាកដមែន បន្ទាប់មកផ្នែកជំនាញកំពុងតែកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img