More

    រឿងអ្នកមានលុយទិញដី.បិទផ្លូវអ្នកក្រ.បង្កឲ្យមានទំនាស់អស់រយៈពេលជាច្រើនខែមកហើយនៅពុំទាន់រកដំណោះស្រាយបាននៅឡើយ

    spot_img

    (បន្ទាយមានជ័យ)..ប្រជាពលរដ្ឋមួយគ្រួសារមានឈ្មោះ.ជិនសេង.ប្រពន្ធឈ្មោះ.គិវរួម.រស់នៅភូមិ.ស្ពានក្មេង.ឃុំ.ភ្នំដី.ស្រុក.ភ្នំស្រុក.ខេត្ត.បន្ទាយមានជ័យ.ផ្ទុះការតវ៉ារឿងអ្នកមានលុយទិញដី.បិទផ្លូវចេញចូលសម្រាប់ដឹកកសិផលរបស់គ្រួសារគាត់។តាមការលើកឡើងពីឈ្មោះ.ជិងសេង.និងប្រពន្ធឈ្មោះ.គិវរួម.បានឲ្យដឹងថា.ក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០២៤.មានបុគ្គលម្នាក់ដែលគាត់ពុំស្គាល់នាមត្រកូលច្បាស់លាស់តែស្គាល់ត្រឹមឈ្មោះក្រៅឮគេហៅថាឈ្មោះ.រិទ្ទ.រស់នៅស្រុក.ភ្នំស្រុក.ខេត្តបន្ទាយមានជ័យ.បានប្រមូលទិញដីជុំវិញដីគាត់។ហើយក៏ធ្វើការឈូសឆាយនិងចាក់លុបបិទផ្លូវបុរាណមួយខ្សែមានប្រវែង ១៥០ ម៉ែត្រ.ដែលផ្លូវនេះកន្លងយូរឆ្នាំមកហើយប្រជាពលរដ្ឋក្នុងភូមិតែងតែធ្វើដំណើរទៅមកនិងដឹកកសិផលដំណាំដាំដុះចេញចូលពុំដែលមានបញ្ហាអ្វីឡើយលុះមកដល់ពេលនេះបុគ្គលខាងលើបានធ្វើការឈូសឆាយលុបបំបាត់ផ្លូវបុរាណចោលយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់.ធ្វើឱ្យមានការផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាគ្រួសាររបស់គាត់ផងដែរ។

    សូមបញ្ជាក់ផងដែរថា.កន្លងមកអាជ្ញាធរមូលដ្ឋានភូមិឃុំបានធ្វើលិខិតអញ្ជើញគ្រួសារគាត់និងភាគីឈ្មោះ.រិទ្ធ.មកជួបគ្នារដើម្បីរកដំណោះស្រាយក៏ប៉ុន្តែពុំទទួលបាននូវដំណោះស្រាយណាមួយឱ្យសមស្របនោះទេ។ដោយអាជ្ញាធឃុំឈ្មោះ.ស្វាត់.ចាន់ថុន.ជាចៅហ្វាយឃុំ.ឲ្យគ្រួសាររបស់គាត់បងប្រាក់ចំនួន ២០ លានរៀលឱ្យទៅឈ្មោះរិទ្ធជាថ្នូរក្នុងការឈូសឆាយដីរដ្ឋមាត់ស្ទឹងដើម្បីបើកផ្លូវឲ្យគាត់ធ្វើដំណើរចេញចូលតែគាត់មិនព្រម.ព្រោះអ្វីដែលគាត់ទាមទារគឺចង់បានតែផ្លូវបុរាណមកវិញ.ចំណែកឯបើកផ្លូវថ្មីមាត់ស្ទឹងបើសិនជាឱ្យគាត់ចំណាយត្រឹមមួយលានរៀលទៅពីរលានរៀលក៍គាត់ឯកភាពដែរ។ក៏ប៉ុន្តែការទាមទារពីបុគ្គលឈ្មោះរិទ្ធដល់ទៅ20 លានរៀលគ្រួសារគាត់ពុំមានលទ្ធភាពនោះទេ។
    ក្រោយមកទៀត.ជំនួបលើកទី ពីរក៏បានកើតឡើងម្ដងទៀតក្រោមការសម្របសម្រួលរបស់ចៅហ្វាយឃុំខាងលើពេលនោះក៏បានធ្វើការសម្របសម្រួលនៅសល់ត្រឹម ប្រាំបីលានរៀល.ដោយគ្រួសារគាត់មានជីវភាពខ្វះខាតគាត់ក៏ពុំមានលទ្ធភាពបង់ទៅឲ្យបុគ្គលឈ្មោះរិទ្ធដដែលរហូតមកទល់ពេលនេះពុំទាន់មានការសម្របសម្រួលណាមួយឱ្យសមស្របដែលអាចទទួលយកបាននៅឡើយ។ទើបគាត់សំណូមពរមកអង្គភាពសារព័ត៌មានដើម្បីជួយចុះផ្សាយឲ្យបានដឹងឮដល់ថ្នាក់ដឹកនាំដើម្បីជួយរកយុត្តិធម៌ក៏ដូចជាជួយរកដំណោះស្រាយនិងសម្របសម្រួលជូនប្រជាពលរដ្ឋក៏ដូចជាគ្រួសារគាត់ផងដែរ។

    ក្រោយពីការទទួលបានការសំណូមពរពីប្រជាពលរដ្ឋក៏ដូចជាគ្រួសារគាត់.អង្គភាពសារព័ត៌មានរបស់យើងខ្ញុំក៏បានសុំធ្វើការបកស្រាយបំភ្លឺពីសំណាក់អ្នកស្រីមេឃុំ.ស្វាត់.ចាន់ថុន.ដោយគាត់បានលើកឡើងថាចំពោះរឿងរ៉ាវទំនាស់ខាងលើនេះរូបគាត់បានធ្វើការសម្របសម្រួលចំនួនពីរដងមកហើយ។ក៏ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។ដោយសារភាគីខាងឈ្មោះរិទ្ធបានទាមទារប្រាក់ថ្នូរក្នុងការឈូសឆាយខ្ពស់ពេក.ក្រោយមកគាត់ក៏បានបញ្ជូនសំណុំឯកសារទំនាស់នេះទៅឱ្យថ្នាក់ស្រុកជាអ្នកសម្របសម្រួលវិញម្ដង។ពេលនោះអ្នកសារព័ត៌មានយើងក៏បានសុំធ្វើការបកស្រាយបំភ្លឺពីសំណាក់លោកអភិបាលស្រុក.ជូរ.បុត្រ.ដោយគាត់បានលើកឡើងថាចំពោះករណីខាងលើនេះគាត់បានដឹងឮហើយក៏ប៉ុន្តែគាត់បានឲ្យអភិបាលរងទទួលបន្ទុករបស់គាត់ធ្វើការសម្របសម្រួល។ក៏ប៉ុន្តែរហូតមកទល់ពេលនេះមានរយៈពេលជាច្រើនខែមកហើយនៅពុំទាន់មានការសម្របសម្រួលណាមួយដែលដែលអាចទទួលយកបាននៅឡើយដដែល

    ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារគាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិដោយលើកឡើងថា.មកទល់ពេលនេះរដូវវស្សាជិតចូលមកដល់.ពួកគាត់បារម្ភពីការគ្មានផ្លូវសម្រាប់ធ្វើការដឹកជញ្ជូនផលអនុផលដំណាំដាំដុះធ្វើស្រែចំការឲ្យទាន់រដូវនៅពេលខាងមុខនេះ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img